បរទេស៖ តាមប្រភពព៌ត័មានមួយបានឲ្យដឹងថា តារាចម្រៀងស្រី Britney Spears បានទទួលការគាំទ្រពីមិត្តភក្តិជិតស្និទ្ធ និងហ្វេនៗជាច្រើន ដែលពួកគេបានផ្តល់កម្លាំងចិត្តដល់នាង ដើម្បីទទួលបាននូវជីវិតដ៏មានសេរីភាពឡើងវិញ។

ប៉ុន្តែទាក់ទងនឹងជីវិតរស់នៅរបស់តារាស្រីរូបនេះកាលពីមុន ក៏ត្រូវមនុស្សជាច្រើនដែលបានធ្វើការប្រាស្រ័យទាក់ទងជាមួយនាង បាននិយាយអំពីពេលវេលាដ៏អាក្រក់ខណៈដែលនាងត្រូវស៊ូទ្រាំនឹងឪពុកបង្កើតរបស់នាង។ ជាពិសេស កាលពីថ្មីៗនេះ អតីតអង្គរក្សដែលធ្លាប់ធ្វើការជាមួយ Britney ក៏បានបង្ហាញពីព័ត៌មានយ៉ាងលម្អិត អំពីជីវិតដ៏កម្សត់របស់នាង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Fernando Flores ដែលត្រូវគេស្គាល់ថាជា អតីតអង្គរក្សរបស់ Britney Spears ត្រូវបានលោក Jamie Spears ដែលជាឪពុកបង្កើតរបស់នាង ជួលក្នុងឆ្នាំ ២០១០ ដើម្បីការពារនិងតាមដានកូនស្រីរបស់ខ្លួន អស់រយៈពេល ៨ ខែ។ ប៉ុន្តែត្រឹមតែ ១ ឆ្នាំ បន្ទាប់ពីឪពុកនាងដាក់សិទ្ធិការពារនាង បានធ្វើឲ្យសុខភាពផ្លូវចិត្តរបស់តារាចម្រៀងរូបនេះកាន់តែធ្ងន់ធ្ងរឡើង។

ដោយយោងតាមអតីតអង្គរក្សរូបនេះ បានបង្ហើបថា លោក Jamie បានបង្ខំឲ្យ Britney Spears ផឹកគ្រឿងញៀនកម្រិតធ្ងន់មួយដងក្នុងមួយសប្តាហ៍ បើទោះបីជាកូនស្រីយំច្រើនដងក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបង្ហើបឱ្យដឹងទៀតថា រៀងរាល់ថ្ងៃសុក្រ មានស្ត្រីម្នាក់មកដល់ផ្ទះ ដើម្បីចែកចាយគ្រឿងញៀនទៅឪពុកនិងកូន។ ហើយតារាស្រី Britney Spears ថែមទាំងមិនអាចចេញទៅក្រៅតែម្នាក់ឯងបាននោះទេ ព្រមទាំងត្រូវ​ពិនិត្យមើលទូរស័ព្ទដៃរបស់នាងជាប់ជានិច្ច។ 

លើសពីនេះទៀតក្នុងអំឡុងពេលនោះ តារាចម្រៀងរូបនេះក៏ត្រូវលេបថ្នាំពន្យារកំណើត និងថ្នាំប្រឆាំងនឹងជំងឺចិត្តសាស្ត្រ ចំនួន ៣ មុខទៀត ក្នុងពេលតែមួយ ដែលជាហេតុធ្វើឲ្យនាងឧស្សាហ៍ស្ថិតក្នុងស្ថានភាពសន្លប់លង់លក់ ផងដែរ៕​  

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖​

Britney Spears 
Britney Spears
Britney Spears
Britney Spears និង​ អតីតអង្គរក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]