បរទេស៖ ជាការពិតណាស់ Kim Kardashian និង Kanye West បានលែងលះគ្នាបន្ទាប់ពីរៀបការអស់រយៈពេល ៧ ឆ្នាំកាលពីដើមឆ្នាំនេះ។ ដោយមានភាពរកាំរកូសបញ្ហា ជាមួយនឹងតារាម៉ូដែលស្រី ភរិយារបស់លោក Kardashians រហូតឈានដល់ការលែងលះគ្នាពីពេលនោះ។

យ៉ាងណាមិញ ក្រោយមកតារាចម្រៀងដែលកើតក្នុងឆ្នាំ ១៩៧៧ ត្រូវបានគេនិយាយថាមានពេលវេលាល្អជាមួយកំពូលតារាសម្តែងស្រី Irina Shayk ដែលជាអតីតមិត្តស្រីរបស់ Bradley Cooper ។ ដោយពួកគេត្រូវបានគេប្រទះឃើញ ណាត់ជួបគ្នានៅអឺរ៉ុបប៉ុន្តែពួកគេទាំងពីរមិនបាននិយាយអំពីរឿងនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីថ្ងៃទី ១៩ ខែកក្កដា ព័ត៌មានE! បានរាយការណ៍ថា Kim Kardashian និងលោក Kanye West បាននាំកូនទាំង ៤នាក់ របស់ពួកគេទៅទស្សនាសារមន្ទីរសិល្បៈអាស៊ីនៅSan Francisco កូសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា ជួបជាមួយអតីតភរិយានិងកូនៗ របស់លោកជាលើកដំបូងបន្ទាប់ពីលែងលះគ្នា។ អារម្មណ៍តារារ៉េបរូបនេះគឺចង់ដឹងចង់ឃើញកូនៗជាខ្លាំង ដោយលោកត្រូវបានគេនិយាយថាមានអារម្មណ៍ធូរស្បើយនិងរំភើបនៅពេលបានជួបជាមួយ Kardashian និង កូនៗ ។

ទន្ទឹមនឹងនេះ ពួកគេហាក់ដូចជាមានទំនាក់ទំនងល្អនឹងគ្នានៅទីនោះ ពោលសារមន្ទីរនេះ ត្រូវបានគេមើលឃើញថាជាកន្លែងដ៏ល្អបំផុតសម្រាប់ការជួបជុំគ្រួសារ៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian និង អតីស្វាមី
Kim Kardashian និង អតីស្វាមី
Kim Kardashian និង អតីស្វាមី
Kim Kardashian និង អតីស្វាមី និង កូនៗ

ប្រភព៖ zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]