រាជធានីភ្នំពេញ៖ មហាជនមួយចំនួនធំ ប្រាកដជាស្គាល់ហើយតារាចម្រៀងជើងចាស់ និង ជាសាស្ត្រាចារ្យផ្នែកសិល្បៈបុរាណ លោក អៀង ស៊ីធុល ដោយកាលពីពេលថ្មីៗនេះ បានលេចដំណឹងថា រូបលោកបានកំពុងតែសម្រាកព្យាបាលជំងឺនៅបរទេស។
តាមប្រភពព័ត៍មានបានឱ្យដឹងថា តារាចម្រៀងជើងចាស់រូបនេះ មានជំងឺបេះដូងធ្ងន់ធ្ងរ ហើយទើបតែទទួលបានការវះកាត់នៅសហរដ្ឋអាមេរិក ទើបតែថ្មីៗនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈសារជាសំឡេងមួយដែលតារាចម្រៀងជើងចាស់ លោក អៀង ស៊ីថុល បានឱ្យដឹងថា៖ រូបលោកបានសម្រាកព្យាបាលវះកាត់ជំងឺបេះដូងរួចរាល់ហើយ ប៉ុន្តែនៅដើរមិនរួច នៅលើគ្រែ ហូបអ្វីក៏មិនទាន់បាន អញ្ចឹងត្រូវពេលយូរ។
ទន្ទឹមនឹងនេះ លោក អៀង ស៊ីធុល បានថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលបានបារម្ភសួរសុខទុក្ខលោកពីចម្ងាយផងដែរ។
សូមជម្រាបថា លោក អៀង ស៊ីធុល គឺជាតារាចម្រៀងជើងចាស់ និង ជាសាស្ត្រាចារ្យផ្នែកសិល្បៈបុរាណមួយរូបដែលតែងផ្តល់នូវបទចម្រៀងបែបប្រពៃណីបំពេរអារម្មណ៍ទស្សនិកជន មិនឱ្យជិនណាយជាមួយទឹកដមសំនៀងពីរោះរណ្តំ។ ដោយតារាចម្រៀងជើងចាស់រូបនេះ ធ្លាប់ជាដៃគូរចម្រៀងជាមួយតារាចម្រៀងជើងចាស់ពីរោះស្រទន់ អ្នក ហឹម ស៊ីវន ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]