ភ្នំពេញ៖ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលលក្ខណៈទ្រង់ទ្រាយធំ នៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» និងដាក់គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន១០ លាននាក់ ដែលតាមការប៉ាន់ស្មាន និងអាចសម្រេចបាននាខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចឲ្យបាននូវផែនការនេះ ជាពិសេសជាមួយការបេ្តជ្ញាចិត្តរបស់ខ្លួនដោយមិនបោះបង់ តស៊ូឆ្ពោះទៅមុខ និងជឿជាក់ក្នុងការនាំមកវិញនូវភាពរីករាយ និងស្នាមញញឹម ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបានបាត់បង់ជាយូរណាស់មកហើយ ដោយសារតែជំងឺរាតត្បាតជាសកល និងឲ្យសក្តិសមជាប្រទេសដែលប្រជាជនពោរពេញទៅដោយស្នាមញញឹមដ៏ស្រស់ បេសកកម្មក្រុមការងារការ៉េម វ៉លស៍ នៅពេលនេះគឺការចែកការ៉េមចំនួន ១៥០,០០០ ដើម រួមនឹងសម្ភារមួយចំនួនទៀត ជូនដល់បងប្អូនបងប្អូនក្រុមកាងារចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។
ការផ្តល់ជូនធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែកក្កដា ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅរាជធានីភ្នំពេញ និងបណ្តាខេត្ត។
នៅក្នុងនោះ បងប្អួនប្រជាពលរដ្ឋដែលពួកគាត់បានចាក់វ៉ាក់សាំងរួចរាល់ បាននិយាយថា ពួកគាត់យល់ថាយុទ្ធនាកានេះល្អណាស់ ព្រោះជាការចែករំលែកភាពរីករាយ និងបានញ៉ាំការ៉េមវ៉លស៍ ត្រជាក់ៗ ពិតជាឆ្ងាញ់ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។
សកម្មភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ការ៉េម វ៉លស៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកាលៈទេសៈដ៏លំបាកលើកិច្ចការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកគ្រូពេទ្យចាក់វ៉ាក់សាំង បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់យ៉ាងដូច្នេះថា៖
ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។
ប្រធានមណ្ឌលចាក់វ៉ាក់សាំងក៏បានឲ្យដឹងផងដែរថា៖
រាជរដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មក្នុងការទទួល និងបញ្ជាទិញ វ៉ាក់សាំងដោយផ្ទាល់ពីអ្នកផលិត ដែលគិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានចាក់ជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួន ៤,៥៩៩,៦៤៨នាក់ហើយ ស្មើនឹង៤៦ ភាគរយ នៃចំនួនប្រជាពលរដ្ឋត្រូវចាក់ក្នុងផែនការ។
ការ៉េមវ៉លស៍ សូមសម្តែងនូវកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតរាថយរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រងបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ និងអបអរសារទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការទទួល និងទិញវ៉ាក់សាំងបានគ្រប់គ្រាន់ សម្រាប់ធានាការចាក់វ៉ាក់សាំងជូនប្រជាជនតាមគោលដៅក្នុងល្បឿនលឿន និងឆាប់រហ័ស។
ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជា ឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ។
អ្នកតំណាងការ៉េម វ៉លស៍ លោក វិបុល បានបញ្ជាក់ថា៖
ការ៉េមវ៉លស៍ ពិតជាមានមោទកភាពយ៉ាងក្រៃលែង ហើយសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងមានស្នាមញញឹម ភាពរីករាយ ភាពវិជ្ជមាន សុភមង្គល និងក្តីសង្ឃឹមជាមួយការ៉េមវ៉លស៍។ ការ៉េមវ៉លស៍ ភាពរីករាយនៅជាមួយអ្នកជានិច្ច៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]