ភ្នំពេញ៖ ១. តើអ្វីទៅជាកម្មវិធីពានរង្វាន់សហគ្រិនវ័យកម្ពុជា?
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំឡើងដំបូងនៅក្នុងឆ្នាំ២០១៥ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) និង សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា(JCI) ដោយមានការចូលរួមគាំទ្រក្រសួងពាណិជ្ជកម្ម និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ជួយលើកកម្ពស់សហគ្រិនភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការចម្រាញ់យក សហគ្រិនឆ្នើមជាគំរូដល់សហគ្រិនទាំងអស់ និងការលើកតម្កើងនូវភាតរភាពរបស់សហគ្រិនឆ្នើមទាំងនោះ ទៅកាន់ ពិភពលោកតាមរយៈអ្នកដឹកនាំធុរៈកិច្ច។កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ឆ្នាំ២០២១ (CYEA 2021) រៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) និងអង្គការបណ្ដាញសហគ្រិនភាពសកលកម្ពុជា (GEN CAMBODIA) ក្រោមការសហការ គាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE)។ កម្មវិធីនេះរៀបចំចាប់ពី ខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២១។
២. អត្ថប្រយោជន៍ទទួលបានពីកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា២០២១ដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- កម្មវីធីបំប៉នបន្ថែមលើមុខជំនួញរួមមាន៖
+ ផែនការអាជីវកម្ម (Business Plan)
+ របៀបធ្វើបទបង្ហាញអាជីវកម្មជាសាធារណៈ (Public Pitching)
+ កម្មវិធីណែនាំដោយអ្នកឯកទេសខាងពាណិជ្ជកម្ម (Mentoring Program)
- រង្វាន់សម្រាប់បេក្ខជនទទួលជ័យលាភីដូចជា៖
+ ពានរង្វាន់ដល់បេក្ខជនទទួលបានជ័យលាភី
+ វិញ្ញាបនបត្រទទួលស្គាល់ដោយក្រសួងពាក់ព័ន្ធ
+ រង្វាន់លើកទឹកចិត្តជាថវិកា និងមិនមែនថវិកាជាច្រើនទៀត។
៣. សហគ្រិនវ័យក្មេងអាចដាក់ពាក្យចូលជាបេក្ខភាពពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០២១ ដែលមានពានរង្វាន់ ៥ប្រភេទដូចខាងក្រោម៖
- ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេង (Entrepreneur of the Year Award)
- ពានរង្វាន់សហគ្រិនស្រ្ដីឆ្នើមវ័យក្មេង (Women Entrepreneur Award)
- ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងផ្នេកសង្គម (Social Entrepreneur Award)
- ពានរង្វាន់សហគ្រិនវ័យក្មេងផ្នែកបច្ចេកវិទ្យា (Technology Entrepreneur Award)
- ពានរង្វាន់សហគ្រិនឆ្នើមវ័យក្មេងធុរកិច្ចបរិយាប័ន្ន (Inclusive Business Readiness award)
៤. តើអ្នកណាខ្លះអាចចូលរួមកម្មវិធីពានរង្វាន់បាន? លក្ខខណ្ឌនៃការចូលរួម៖
- សហគ្រិនត្រូវមានអាយុមិនលើសពី៤៥ឆ្នាំ គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១
- មិនត្រូវមានសហគ្រាស ឬអាជីវកម្មពាក់ព័ន្ធនឹងគណៈកម្មការជ្រើសរើសនិង គណៈកម្មការរៀបចំគម្រោង គឺមិនមែនជា ភាគទុននិកឬ ក្រុមប្រឹក្សាភិបាល
- មិនមែនជាសមាជិកក្រុមប្រឹក្សាភិបាលនៃ សមាគមសហគ្រិនវ័យក្មេងកម្ពុជា
- អាជីវកម្មត្រូវបានបង្កើតដំបូងនៅប្រទេសកម្ពុជា ហើយដែលក្នុងនោះ ភាគហ៊ុនយ៉ាងតិច ៥១ភាគរយត្រូវកាន់កាប់ដោយ ជនជាតិខ្មែរ
- អាជីវកម្មត្រូវមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ ពោលគឺជាអាជីវកម្មដែលទទួលបានប្រាក់ចំណេញ
- អាជីវកម្មដែលមិនត្រូវបានអនុញ្ញាតឲ្យចូលរួមមាន៖ អាជីវកម្មល្បែងភ្នាល់ ការកាប់និងជួញដូរឈើខុសច្បាប់ និងអាជីវកម្មដែលពាក់ព័ន្ធនឹង ថ្នាំជក់ និងគ្រឿងស្រវឹង
- ជាអាជីវកម្មស្របច្បាប់ ដែលបានចុះបញ្ជីត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធទាំងអស់ និងបានប្រតិបត្តិការយ៉ាងតិច២ឆ្នាំជាប់គ្នា និងអាទិភាពមិនច្រើនជាង៥ឆ្នាំ គិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១
- ត្រូវមានបុគ្គលិកបម្រើការការពេញម៉ោងយ៉ាងតិច៥នាក់។
៥. សហគ្រិនវ័យក្មេងកម្ពុជានិងបេក្ខជនអាចចូលរួមសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានសម្រាប់ទទួលបានព័ត៌មានលំអិត៖
សូមអញ្ជើញសហគ្រិនកម្ពុជា ដែលមានចំណាប់អារម្មណ៍ដាក់ពាក្យប្រកួតក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) ២០២១ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីដំណើរការ និងលក្ខខណ្ឌប្រកួត ដែលនឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញ រៀងរាល់ម៉ោង ៩ដល់ម៉ោង១១ព្រឹក តាមកាលបរិច្ឆេទ ដូចខាងក្រោម៖
• លើកទី១៖ ថ្ងៃទី ២១ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តកណ្តាល ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ
• លើកទី២៖ ថ្ងៃទី២២ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តសៀមរាប និងខេត្តកំពង់ធំ
• លើកទី៣៖ ថ្ងៃទី២៣ កក្កដា ២០២១ សម្រាប់សហគ្រិននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ
សហគ្រិនវ័យក្មេងកម្ពុជាទាំងអស់មានលក្ខខណ្ឌដូចខាងលើ និងមានបំណងចង់ប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា២០២១ អាចចូលលីងខាងក្រោម។
***បញ្ជាក់៖ សម្រាប់សហគ្រិនដែលមិនស្ថិតនៅខេត្ត-រាជធានី ដែលមិនបានរៀបរាប់ខាងលើក៏អាចចុះឈ្មោះចូលរួមបានដែរ។
ដាក់ពាក្យតាមរយៈតំណរ៖ https://bit.ly/CYEA2021
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទនងមកកាន់លេខទូរសព្ទ ០៨១ ២១៦ ៤៧៧ ឬអ៊ីមែល៖ [email protected]
ចូលទៅកាន់ Facebook page Khmer Enterprise សហគ្រិនខ្មែរ ៖ https://www.facebook.com/ke.khmerenterprise
ចូលទៅកាន់ CYEA facebook page Cambodian Young Entrepreneur Awards reneur Awards (CYEA) ៖ https://bit.ly/3BpNMHR
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]