ញូវយ៉ក៖ បន្ទាប់ពី តារាសម្តែងវ័យក្មេង លោក Guzbel Peerakorn បានបញ្ចេញរូបភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍ភេទដូចគ្នាមក ព្រមទាំងមានរូបភាពពាក់ចិញ្ចៀន ដែលមិត្តប្រុសរបស់លោកបានសុំរៀបការហើយនោះ ពិតជាបានបង្កភាពភ្ញាក់ផ្អើលទៅដល់ហ្វេនៗជាច្រើន និងធ្វើឲ្យពួកគេកាន់តែមានការតាមដានចំពោះគូស្នេហ៍មួយនេះ។ 

ជាក់ស្ដែង នៅថ្ងៃទី១៩ ខែកក្កដា ថ្មីៗនេះ លោក Guzbel ក៏បានធ្វើឲ្យអ្នកគ្រប់គ្នាកាន់តែរំជួលចិត្ត ក្រោយពីបានបង្ហាញដំណឹងដ៏ល្អរបស់ខ្លួន ដោយបានដឹកដៃគូស្នេហ៍រៀបការពោរពេញដោយភាពកក់ក្ដៅ នៅទីក្រុងញូវយ៉ក ដែលនៅក្នុងនោះដែរ តារាប្រុសរូបនេះ ថែមទាំងបង្ហោះរូបភាពជាមួយនឹងគូស្នេហ៍របស់ខ្លួនបង្ហាញពីទិដ្ឋភាពរៀបការរបស់អ្នកទាំងពីរយ៉ាងរ៉ូមែនទិក ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងព្រឹត្តិការណ៍នេះ បណ្ដាមិត្តភក្តិនៅក្នុងសិល្បៈកម្សាន្ត  រួមទាំងអ្នកគាំទ្រដែលតែងតែតាមដានពួកគេទាំងអស់ បានចូលមកអបអរសាទរ ជូនពរឲ្យអ្នកទាំងពីរមានក្ដីសុខនៅក្នុងជីវីតគ្រួសារ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Guzbel និង គូស្នេហ៍ភេទដូចគ្នា
Guzbel និង គូស្នេហ៍ភេទដូចគ្នា
Guzbel និង គូស្នេហ៍ភេទដូចគ្នា
Guzbel និង គូស្នេហ៍ភេទដូចគ្នា
ទិដ្ឋភាពពេលរៀបការ របស់ Guzbel និង គូស្នេហ៍ភេទដូចគ្នា
ទិដ្ឋភាពពេលរៀបការ របស់ Guzbel និង គូស្នេហ៍ភេទដូចគ្នា
ទិដ្ឋភាពពេលរៀបការ របស់ Guzbel និង គូស្នេហ៍ភេទដូចគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]