កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២០ ខែកក្កដាសន្និសីទកាសែតសម្រាប់រឿងភាគ ដែលមានចំណងជើងថា Kingdom: Ashin of The North ដែលនឹងចាក់ផ្សាយ​នៅថ្ងៃទី​ ២៣​ កក្កដា​នេះលេី Netflix នាពេលខានមុខនេះ
 ត្រូវបានចេញផ្សាយរូបភាពជាច្រើនបណ្តាញអ៉ីនធឺណែត៕

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នោះគឺថា ក៏មានវត្តមានតារាល្បីជាច្រើនដួង ជាពិសេសនោះ ការបង្ហាញខ្លួនរបស់ កំពូលតារាសម្តែងកូរ៉េដ៏ល្បី នៃរាជនីសម្រស់សាច់ចាំ ក្នុងវិស័យសម្តែងប្រចាំប្រទេសកូរ៉េ គឺ តារាស្រី Jun JiHyun នេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបង្ហាញខ្លួនលើកនេះ បានទទួលការចាប់អារម្មណ៍ខ្លាំងតែម្តង ក៏ព្រោះការលេចមុខលើកញ្ចក់កាមេរ៉ាលើកនេះ វាជាការសម្តែងលើកដំបូង ​ដែលតារាស្រីកូនពីររូបនេះ បានមានវត្តមានសម្តែង បន្ទាប់ពីតារាស្រីរូបនេះ បានចូលរួមសម្តែងរឿង «Legend of the Blue Sea» កាលពីឆ្នាំ ២០១៦។

លើសពីនេះ តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ បានជ្រើសរើសយក ការលេងស្ទីលម៉ូតសក់ខ្លីពណ៌ខ្មៅ បានធ្វើមហាជន មានកោតសរសើរជាខ្លាំង ដែលធ្វើឲ្យតារាស្រីរូបនេះ មានលេចធ្លោខ្លាំង ជាពិសេស ទោះវ័យរបស់នាង កាន់តែជ្រេមែនពិត ផ្ទុយទៅវិញ ការលេងម៉ូតខ្លីនេះ បានធ្វើឲ្យនាង មើលទៅកាន់តែក្មេងជាងវ័យទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

តារាសម្តែង Kingdom: Ashin of The North
Jun Ji-Hyun
Jun Ji-Hyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]