ភ្នំពេញ៖ និយាយដល់វិស័យបវរកញ្ញា ជាវិស័យមួយដែលពិភពលោកទទួលស្គាល់អស់ជាច្រើនឆ្នាំកន្លងមកហើយ។ម្យ៉ាងកម្មវិធីប្រកួតបវរកញ្ញា បង្កើតឡើងក្នុងគោលបំណងដើម្បីជួយលើកកម្ពស់ស្ត្រីទូទាំងប្រទេស ឲ្យមានសិទ្ធក្នុងការបញ្ចេញសមត្ថភាពផងដែរ។ មិនតែប៉ុណ្ណោះ កម្មវិធីប្រកួតបវរកញ្ញា មានច្រើនប្រភេទ សុទ្ធសឹងទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង តាំងពីពេលចាប់ផ្ដើម រហូតមកទល់នឹងបច្ចុប្បន្ន។
បើក្រឡេកមកមើលប្រទេសកម្ពុជាវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញមានកម្មវិធីប្រកួតបវរកញ្ញា ស្វែងរកម្ចាស់ជ័យលាភី ដើម្បីបន្តដំណើរទៅចូលរួមប្រកួតនៅលើឆាកកអន្តរជាតិផងដែរ។ ដោយបវរកញ្ញា ដែលបានតំណាងឲ្យស្ត្រីកម្ពុជា ទៅប្រកួតលើឆាកអន្តជាតិនោះ មានទាំងរូបសម្ផស្សស្រស់ស្អាត សមត្ថភាព និងទេពកោសល្យខ្ពស់ បូករួមនឹងចំណេះដឹងគួរឲ្យសរសើរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង អ្វីដែលកាន់តែចាប់អារម្មណ៍នោះ ថ្មីៗនេះមានកុមារីចំនួន៣នាក់ សុទ្ធសឹងតែមានមហិច្ឆតា និងគោលដៅអនាគតចង់ចូលរួមប្រកួតបវរកញ្ញនាថ្ងៃខាងមុខ នៅពេលពួកគេគ្រប់អាយុ។ ដោយក្មេងស្រីទាំងបីរូបនោះ គេសង្កេតឃើញមានរូបសម្រស់ស្អាតម្យ៉ាងមួយបែប ហើយក្មេងស្រីដែលប៉ងប្រាថ្នាចង់ក្លាយជាបវរកញ្ញានោះមានដូចជា៖
១៖ ល្អហួស
ច្រើនឆ្នាំកន្លងមកហើយ ដែលក្មេងស្រី ល្អហួស ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន តាមរយៈមុខមាត់ស្រស់សោភាបែបធម្មជាតិរបស់នាង។ ដោយក្មេងស្រីរូបនេះ ធ្លាប់បានបង្ហើបថា នាងពិតជាចង់ក្លាយជាបវរកញ្ញាតំណាងឲ្យស្ត្រីខ្មែរ ចូលរួមប្រកួតបវរកញ្ញនៅលើឆាកអន្តរជាតិ។
២៖ កុមារី Cherry
ថ្មីៗនេះ កុមារី Cherry ទទួលបានការសរសើរមិនដាច់ពីមាត់ អំពីមុខមាត់ដ៏សស្អាតបែបកូនកាត់របស់នាង ខណៈក្មេងស្រីរូបនេះបានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍កន្លងមក។ ហើយកុមារីរូបនេះក៏បានបង្ហើបផងដែរថា នាងចង់ក្លាយជាបវរកញ្ញា នៅក្នុងកម្មវិធី Miss Grand កម្ពុជា។
៣៖ លី វិជ្ជរ៉ា
កុមារី លី វិជ្ជរ៉ា ត្រូវបានគេដឹងថាជាប្អូនស្រីបង្កើតរបស់លោក លី ឧត្ដម ក្រោយក្មេងស្រីរូបនេះបង្ហាញមុខលើបណ្ដាញសង្គមតាមរយៈតុបតែងខ្លួនឆើតឆាយ និងស៊ីវិល័យរួចមក នាងទទួលបានការសរសើរពីរូបសម្រស់ និងស្ទីលតែងខ្លួនគ្រប់គ្នា។ ក្នុងនោះដែរ ប្អូនស្រីក៏មានគោលបំណងទៅថ្ងៃអនាគត ចង់ចូលរួមប្រកួតបវរកញ្ញាផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]