ភ្នំពេញ៖ នាពេលថ្មីៗនេះ មានអ្នកជំងឺកូវីដ១៩ បានមកទីតាំងផ្សារទំនើប ថៃហួត មួយកន្លែង ដើម្បីទិញអីវ៉ាន់យកមកប្រើប្រាស់ផងដែរ។

ដោយឡែក យោងតាម គណនីទំព័រហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសថា នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៦ៈ៤៥ ដល់ ១៧ៈ១៥ មានអ្នកជំងឺកូវីដ១៩ចំនួន០២នាក់ បានចូលទៅទិញទំនិញនៅផ្សារទំនើប ថៃ ហួត ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៦៣ កែងផ្លូវ៣៥២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ផ្សារទំនើប ថៃ ហួត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]