តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័នបវរកញ្ញាឯកចក្រវាលបានធ្វើការបញ្ជាក់អំពីកាលបរិច្ឆេទ និងទីកន្លែងនៃការប្រកួត ដោយកាលបរិច្ឆេទនៃការប្រកួតគ្រោងនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២១នេះ ខណ:ដែលប្រទេសអ៊ីស្រាអ៊ែល ទទួលបានសិទ្ធិជាម្ចាស់ផ្ទះនៃការរៀបចំកម្មវិធីនេះ។

សូមរំលឹកផងដែលថា ក្រោយបានទទួលដំណឹងនេះ មហាជនជាច្រើននៅលើបណ្តាញសង្គម ជាពិសេសអ្នកដែលនិយមគាំទ្រកម្មវិធីប្រកួតបវរកញ្ញា បានបញ្ចេញមតិត្រេកអរ និងដាក់ក្តីរំពឹងទុកខ្ពស់ថា ប្រទេសអ៊ីស្រាអ៊ែល និងរៀបចំដំណើរការកម្មវិធី និងរៀបចំការដាក់ពិន្ទុ ឲ្យមានភាពប្រសើរជាងការរៀបចំលើកទី៦៩នៅសហរដ្ឋអាមេរិក ដែលឆាក និងបច្ចេកទេសភ្លើង ព្រមទាំងវីដេអូកាលពីពេលប្រកួតនោះមិនសូវមានគុណភាពឡើយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បវរកញ្ញាឯកចក្រវាល
ប្រទេសអ៉ីស្រាអែល
ប្រទេសអ៉ីស្រាអែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]