ចិន៖ ខណៈពេលនេះដែរ ពាក្យចចាមអារ៉ាមរឿងអាស្រូវរបស់ តារាចម្រៀងប្រុស លោក Kris Wu នៅតែមិនមានសញ្ញានៃភាពស្ងប់ស្ងាត់នោះទេ ជាពិសេស កាន់តែមានព័ត៌មានលម្អិតជាច្រើនទាក់ទងនឹងទំនាក់ទំនងរវាងលោក និងមនុស្សស្រីដទៃទៀតជាច្រើនផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ស្រាប់តែមានមនុស្សស្រីម្នាក់ទៀតហើយ បានចេញមកចែករំលែកពីការជជែកគ្នា ជាមួយនឹង លោក Kris Wu ដោយនៅក្នុងនោះ ត្រូវបានគេមើលឃើញថា តារាប្រុសរូបនេះបានផ្ញើរូបថតតែមួយទៅមនុស្សស្រី ២ នាក់ផ្សេងគ្នា ហើយថែមទាំងមានការកត់សម្គាល់ថា រូបថតដែលលោកបានផ្ញើទៅអ្នកទាំងពីរនោះ គឺជារូបថតនៅចំណុចរសើបកន្លែងខោទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ក្រឡេកមកមើលរូបថតផ្ទាល់របស់តារារូបនេះ បានដឹងថា នៅក្នុងនោះគឺជាឈុតសម្លៀកបំពាក់ដែលបានថតក្នុងកម្មវិធីទូរទស្សន៍ល្បីឈ្មោះ The Rap Of China ។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ បានផ្ទុះភាពភ្ញាក់ផ្អើលនៅលើក្នុងសិល្បៈកម្សាន្តចិន ដែលពាក់ព័ន្ធនឹងតារាចម្រៀងប្រុស លោក Kris Wu ដោយមានរឿងអាស្រូវបោកបញ្ឆោត តាមប្រមាញ់ក្មេងស្រី និងយកលុយបំបិទមាត់ ដែលធ្វើឲ្យតារាប្រុសរូបនេះមានផលប៉ះពាល់ និងត្រូវបាន ប៊្រេនយីហោល្បីៗបានប្រកាសលុបកិច្ចសន្យាជាបន្តបន្ទាប់៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Kris
Kris
Kris
រូបភាព ដែល ត្រូវគេទម្លាយថា Kris ផ្ញើរូបភាពតែមួយទៅឲ្យមនុស្សស្រីម្នាក់
រូបភាព ដែល ត្រូវគេទម្លាយថា Kris ផ្ញើរូបភាពតែមួយទៅឲ្យមនុស្សស្រីម្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]