កូរ៉េខាងត្បូង៖ បន្ទាប់ពីរូបភាពចេញផ្សាយ ពាសពេញបណ្តាញអ៉ីនធឺណែត អាលដល K-pop ជនជាតិថៃ តារាស្រី Lisa Manoban ក្នុងការបង្ហាញ នៃគ្រឿងអលង្ការខ្ពស់ម៉ូតថ្មីរបស់ Bvlgari ដែលក្នុងនាម នាងជា «brand spokesperson»។
តួយ៉ាងដូចសព្វរាល់ដង តារាស្រីវ័យ ២៤ឆ្នាំរូបនេះ បានទាមទារ ក៏ដូចជាកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលបានធ្វើឲ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ ពីស្ទាយ៍តុបតែងខ្លួន ក្នុងការបង្ហាញខ្លួនរបស់នាងលើកនេះ មិនថាឈុត ការលេងម៉ូតសក់ និងគ្រឿងអលង្ការជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីរូបនេះ បានចែកចាយមិនយូរប៉ុន្មាន បានធ្វើឲ្យមហាជន មានការសម្លឹងមិនដាក់ភ្នែក នៃរូបរាងថ្មីរបស់នាង ជាពិសេសនោះ គ្រឿងឈុតពេជ្រ ដែលមានត្បូងទន្ទឹមលាយឡំ ឡោមព័ន្ធទៅដោយគ្រាប់ពេជ្រ មានពន្លឺចែងចាំង ដែលបានគ្រងលើស្បែកសម៉ងខៃ សាកសមជាមួយរ៉ូបពណ៌ខ្មៅ ដែលរូបនាងបានយកមកស្លៀក។
ទោះជាយ៉ាងណាក្តី តាមប្រភពមួយ បានចេញផ្សាយពីតម្លៃ គ្រឿងអលង្ការរបស់តារាស្រីរូបនេះ ដែលត្រូវបានឲ្យដឹង ខ្សែកមួយនេះដែលរូបនាងពាក់ គឺមានតម្លៃរហូតទៅជិត ៨សែនដុល្លារ បូករួមទៅនឹង ខ្សែដៃមានម៉ូតដូចគ្នានេះ មានតម្លៃជិត ៤សែនដុល្លារ គួបផ្សំទៅនឹងចិញ្ចៀនទៀតផងនោះ ឈុតពេជ្រមួយតួខ្លួនរបស់នាង ត្រូវបានគេប៉ាន់ប្រមាណតម្លៃច្រើនជាង ១លានដុល្លារអាមេរិកឯណោះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]