ជប៉ុន: អត្តពលិកកីឡាបាល់ទះជប៉ុន ដ៏សង្ហានិងជំនាញ Ran Takahashi វ័យ១៩ឆ្នាំ កើតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០១ ត្រូវបានអ្នកលេងបណ្តាញសង្គម និងមហាជនដែលជាអ្នកស្នេហាវិស័យកីឡា ព្រមទាំងហ្វេនជាច្រើន បានផ្ទុះការគាំទ្រយ៉ាងព្រោងព្រាតរហូតមានការចុច Like និងShare រូបកីឡាករនេះជាច្រើន ដោយសារតែភាពស្រស់សង្ហា និងបច្ចេកទេសព្រមទាំងតិចនិកលេងបាល់ទះដ៏ជំនាញប្រកបដោយទេពកោសល្យរបស់អត្តពលិកស្រស់សង្ហារូបនេះ ខណ:លោកនឹងចូលរួមជាតំណាងឲ្យប្រទេសជប៉ុនចូលប្រកួតដណ្តើមយកមេដាយក្នុងកីឡាអូឡាំពិចខាងមុខនេះ។
យ៉ាងណាមិញ ងាកមកមើលប្រវត្តិរបស់កីឡាករជប៉ុន វ័យក្មេងរូបស្រស់សង្ហា Ran Takahashi ឯណោះវិញ លោកកើតនៅទីក្រុងក្យូតុ ប្រទេសជប៉ុន ធំធាត់់់់ឡើងជាមួយកម្ពស់ដ៏ខ្ពស់ដែលជាអំណោយផលពីធម្មជាតិ ដោយកីឡាកររូបនេះមានកម្ពស់មួយម៉ែត្រ ៨៨សង់ទីម៉ែត្រ និងមុខមាត់ដ៏ស្រស់សង្ហា ដែលនេះជាហេតុជំរុញឲ្យលោកមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់យុវវ័យនៅប្រទេសជប៉ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា កីឡាអូឡាំពិចរដូវក្តៅនេះ គ្រោងនឹងប្រារព្ធ ននឹងចាប់ផ្តើមបើកការប្រកួតឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ស្របពេលដែលអត្តពលិកជាច្រើននាក់មកពីជុំវិញពិភពលោក បូករួមទាំងកម្ពុជាផងដែលនោះ បាននឹងកំពុងធ្វើដំណើរទៅចូលរួមប្រកួតនៅឯប្រទេសជប៉ុនរួចទៅហើយ៕
ចង់ដឹងថាតើ អត្តពលិករូបនេះស្រស់សង្ហាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]