ឥណ្ឌូនេស៊ី៖ ការស្លាប់របស់ក្រុមគ្រូពេទ្យ នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទីមួយនៃខែកក្កដានេះ បើយោងតាមប្រភពបានរាយការណ៍មក បានជម្រុញឱ្យមានការកើនឡើងកាន់តែខ្លាំងឡើង នៃការឆ្លងនៅទូទាំងប្រទេសមួយនេះ។
ដូចគ្នានេះដែរ តាមប្រភពបានបន្តទៀតថា ក្រុមគ្រូពេទ្យ សរុបចំនួន ១១៤ នាក់បានស្លាប់ក្នុងកំឡុងថ្ងៃទី១ ដល់១៧ ខែកក្កដាដែល វាជាតួលេខខ្ពស់បំផុត កើនឡើងច្រើនជាង ២០% នៃចំនួនក្រុមគ្រូពេទ្យ សរុបចំនួន៥៤៥ នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ចាប់តាំងពីការចាប់ផ្តើមវាយលុកដោយរលកថ្មីមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ទោះបីជាមានអត្រាចាក់វ៉ាក់សាំង ៩៥ ភាគរយក្នុងចំណោមបុគ្គលិកសុខាភិបាលក៏ដោយ ក៏ការស្លាប់របស់គ្រូពេទ្យបានកើនឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេទីបួន នៅលើពិភពលោក។
ប្រការនេះបានជម្រុញ ឲ្យរដ្ឋាភិបាលប្រើវ៉ាក់សាំង Moderna ជាការចាក់ថ្នាំបង្ការរោគបន្ថែម សម្រាប់បុគ្គលិកសុខាភិបាល ខណៈប្រទេសនេះ កំពុងជាចំណុចកណ្តាលនៃជំងឺរាតត្បាតថ្មី ដោយគេត្រូវបានរាយការណ៍ថាមាន ៤៤.៧២១ ករណី និងមនុស្សចំនួន ១០៩៣ នាក់បានស្លាប់ដោយសារវីរុសនេះកាលពីថ្ងៃអាទិត្យ៕
ប្រភព៖ reuters
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]