ថៃ៖ មួយរយៈចុងក្រោយមកនេះ ក្រឡេកឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ កាន់តែមានកើតឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យចំនួនទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺមិនគ្រប់គ្រាន់ និងតម្រូវឲ្យពួកគេត្រូវរង់ចាំជាច្រើនថ្ងៃថែមទៀតផង។ 

ដោយឡែក ខណៈដែលកំពុងតែមានភាពវឹកវរបែបនេះ តាមរយៈសារព័ត៌មានក្នុងស្រុករបស់ថៃថ្មីៗនេះ បានរាយការណ៍ថា មានមនុស្សជាច្រើននាក់ បានដេកស្លាប់នៅតាមដងផ្លូវ ដែលសាកសពត្រូវបានដេកនៅកន្លែងកើតហេតុអស់រយៈពេលជាច្រើនម៉ោង។​ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពដដែលបានឲ្យដឹងថា ចំនួនមនុស្សដែលបានដេកស្លាប់នេះ ដែលត្រូវបានរកឃើញថា នៅយប់ថ្ងៃទី ២០ ខែកក្កដា ម្សិលមិញនេះ មានសាកសពចំនួន ៣នាក់ ដែលទី១ គឺជាបុរសអាយុ ៥០ឆ្នាំ​ ទី២ គឺជាជនអនាមិកដែលបានស្លាប់នៅមុខហាងមួយកន្លែង ចំណែកឯទី៣ គឺជាបុរសមិនស្គាល់អត្តសញ្ញាណម្នាក់។

យ៉ាងណាមិញ បន្ទាប់ពីមានហេតុការណ៍បែបនេះ ខាងមន្រ្តីប៉ូលីសក្នុងសំលៀកបំពាក់ការពារជំងឺកូវីដ១៩ ដើម្បីមកប្រមូលសាកសព ជៀសវាងពីការឆ្លងមេរោគ រីឯមូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានអាជ្ញាធរជំនាញបញ្ជាក់ឱ្យដឹងនោះទេ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាពប្រមូលសាកសពអ្នកស្លាប់តាមដងផ្លូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]