រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រោយពីលេចលឺព័ត៌មានថា ប្រទេសកម្ពុជា ទិញវ៉ាក់សាំងការពារកូវីដ១៩ តែពីសាធារណរដ្ឋប្រជាមានិតចិន ហើយមិនទិញវ៉ាក់សាំងពីអាមេរិក ស្រាប់តែនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានចេញមុខមកបកស្រាយបំភ្លឺនូវចម្ងល់ និង ការលើកឡើងទាំងនោះភ្លាមៗ។
ក្នុងនោះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍បញ្ជាក់ថា មិនមែនរាជរដ្ឋាភិបាលកម្ពុជា មិនចង់រកវ៉ាក់សាំងពីប្រទេសដទៃនោះទេ តែរកទិញមិនបាន។ លោកជំទាវ បានបន្ថែមទៀតថា ប្រទេសដែលផលិតវ៉ាក់សាំងខ្លះ អាត្មានិយម ផលិតវ៉ាក់សាំងបាន គឺទុកចាក់តែពលរដ្ឋខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកជំទាវ ឱ វណ្ណឌីន បានចោទជាសំនួរថា៖ អ្នកខ្លះសួរថា ហេតុអ្វីបានជាទៅទិញវ៉ាក់សាំងតែពីចិន ម៉េចក៏អាមេរិកអីមិនទិញ? មិនមែនមិនចង់ទិញទេ តែទិញវាមិនបាន។
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានឱ្យដឹងទៀតថា បើមិនទិញវ៉ាក់សាំងពីចិន ទៅទិញពីណា។ បើប្រទេសធំៗមួយចំនួន គាត់ផលិតមក គាត់ចាក់ជូនប្រជាពលរដ្ឋគាត់សិន គាត់អត់មានលក់ទៅឱ្យប្រទេសណា គាត់ចាក់ឱ្យប្រពលរដ្ឋគាត់សិនហ្នឹង។
លោកជំទាវ អះអាងបន្ថែមទៀតថា វ៉ាក់សាំងរបស់ចិនទាំងពីរ ដែលកំពុងប្រើប្រាស់ក្នុងប្រទេសកម្ពុជា គឺសុទ្ធតែមានប្រសិទ្ធភាព ដូចវ៉ាក់សាំងដទៃទៀតផងដែរ។ មុននឹងសម្រេចអនុញាតិដាក់ឱ្យប្រើប្រាស់បន្ទាន់នោះ វ៉ាក់សាំងស៊ីណូហ្វាម និង ស៊ីណូវ៉ាក់ ដូចវ៉ាក់សាំងផ្សេងទៀត គឺវ៉ាក់សាំងទាំងនេះ គឺត្រូវបានអង្គការសុខភាពពិភពលោក បានសិក្សាស្រាវជ្រាវច្បាស់លាស់ទៅលើប្រសិទ្ធភាព និង សុវត្ថិភាពនៃវ៉ាកសាំងរួចហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]