កោះកុង ÷ ជាដំណឹងមរណទុក្ខ និងជារឿងដ៏សែនសោកស្តាយមួយផងដែរ ដោយគិតមកទល់និងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងខេត្តកោះកុង មានចំនួន២០នាក់ហើយ ដោយក្នុងនោះមានអ្នកជំងឺ១០នាក់បានស្លាប់នៅតាមគេហដ្ឋានរបស់ខ្លួន ដោយមិនបានមកធ្វើការសង្គ្រោះនិងព្យាបាលតាមលក្ខណៈបច្ចេកទេសក្នុងមន្ទីរពេទ្យឡើយ ។
យ៉ាងណាមិញ ជុំវិញរឿងនេះបានធ្វើអោយក្រុមគ្រូពេទ្យ និងអាជ្ញាធរសម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង ខណៈពលរដ្ឋមួយចំនួននៅពុំទាន់យល់ច្បាស់អំពីជំងឺកូវីដ-១៩ និងពុំបានយល់ពីការថែទាំ ព្យាបាលជំងឺកូវីដ-១៩ នៅតាមសហគមន៍ និងមានការភ័យខ្លាចក្នុងការធ្វើតេស្តស្វែងរកវីរុសកូវីដ ពិសេសនាំគ្នាព្យាយាមលាក់បាំងមិនព្រមយកសាច់ញាតិដែលមានជំងឺទៅព្យាបាល និងលាក់បាំងអ្នកពាក់ព័ន្ធ មិនព្រមអោយទៅសម្រាកព្យាបាលនៅតាមមណ្ឌលចត្តាឡីស័ក ឬមន្ទីរពេទ្យ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចដែលជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានរោគសង្ស័យឫផ្ទុកមេរោគកូវីដ-១៩ មេត្តាអញ្ជេីញទៅទទួលសេវាការព្យាបាលជាមួយគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យរដ្ឋ ដើម្បីចូលរួមកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ នេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]