ចិន៖ នៅព្រឹកថ្ងៃទី ២១ ខែកក្កដានេះ យោងតាមទំព័រ Sina បានរាយការណ៍ថា អតីតតារាសម្ដែងស្រី Zheng Shuang បានបន្តបង្ហោះសារលិខិតសុំការអភ័យទោសពីទីភ្នាក់ងារគ្រប់គ្រង ដោយសង្ឃឹមថា ប្រព័ន្ធផ្សព្វផ្សាយ និងទស្សនិកជនទាំងអស់ នឹងព្រមទទួលស្តាប់ការពិត ពីរូបនាង។
នៅក្នុងនោះដែរ អតីតតារាស្រីរូបនេះ បាននិយាយថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នាងបានបន្តទៀតថា៖
យ៉ាងណាមិញ នៅក្នុងសារលិខិតស្នើសុំជំនួយពី Zheng Shuang បាននិយាយថា បច្ចុប្បន្ននេះ នាងកំពុងរស់នៅក្នុងស្ថានភាពយ៉ាងលំបាកនៅឯសហរដ្ឋអាមេរិក ខណៈពេលដែលប័ណ្ណធនាគារទាំងអស់ត្រូវបានបិទ ហើយរាល់ថ្ងៃនេះ នាងកំពុងប្រឈមមុខនឹងការហៅទូរស័ព្ទ ពីការទារសំណងពី ដៃគូរបស់នាង។
កន្លងមកនេះ Zheng Shuang ធ្លាប់បានសារភាព និងអង្វរសុំឱកាស ដើម្បីបំភ្លឺបញ្ជាក់ពីព័ត៌មាន មិនល្អអំពីនាង ហើយថែមទាំងយល់ព្រមទទួលយករាល់មតិយោបល់ របស់មនុស្សគ្រប់គ្នា ជាពិសេស នាងក៏បានស្នើឱ្យអតីតមិត្តប្រុសរបស់នាង បញ្ឈប់ការយាយី និងធ្វើឲ្យខូចខាតដល់កេរ្តិ៍របស់នាង។
គួររំលឹកផងដែរថា អតីតតារាសម្ដែងស្រី Zheng Shuang ធ្លាប់មានរឿងអាស្រូវកាលពីដើមឆ្នាំ ២០២១ កន្លងទៅនេះ ពាក់ព័ន្ធនឹង«ការពពោះជំនួស និងការរំលូតកូន» ដែលបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ថែមទាំងត្រូវបង់លុយរាប់លានដុល្លាដើម្បីសងគេ ទៀតផង៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]