តៃវ៉ាន់៖ កាលពីថ្មីៗនេះ នៅលើទស្សនាវដ្តី Fortune China បានចុះផ្សាយ ចំណាត់ថ្នាក់នៃសិល្បៈករ មានឈ្មោះបោះសម្លេង ដែលរកចំណូលបានខ្ពស់បំផុតនៅក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ ២០២០ ។
ជាលទ្ធផល អ្នកឈរនៅលើគេក្នុងបញ្ជីនោះគឺតារាសម្តែង និងចម្រៀង Jay Chou ដែលរកប្រាក់បានរហូតទៅដល់ ២,១៥ ពាន់លានយ័ន (ច្រើនជាង ៣៣០ លានដុល្លារ) ដែលបាននាំមុខតារាចាស់វស្សា Zhou Xun ដែលរកចំណូលបាន ១,៦៦ ពាន់លានយ័ន(ច្រើនជាង ២៥០ លានដុល្លារ) ក្នុងរយៈពេលដូចគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាមគេហទំព័រ Todayonline សកម្មភាពការប្រគុំតន្រ្តីទេសចរណ៍ ជាប់ៗគ្នា គឺជាប្រភពចំណូលចម្បងរបស់តារាប្រុសរូបនេះ។ ជាមួយគ្នានេះ ស្ថិតិនេះបានបង្ហាញថា តារាប្រុសវ័យ ៤២ឆ្នាំរូបនេះ បានសម្តែង ៤២ ការប្រគុំតន្រ្តីទោលរបស់លោក នៅប្រទេសចិន ចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ ជាមួយនឹងការលក់សំបុត្រដាច់គ្មានសល់ ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]