រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនប្រាកដជាចាំហើយ បវរកញ្ញា លឹម សាំងលី ដែលជា បេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខនារីដទៃទៀត ដែលបានចូលរួមក្នុង ដំណើរការប្រកួត Miss Universe Cambodia ជាងនេះទៅទៀត រូបនាងក៏ជា ម្ចាស់ឈុតដែលទទួលបានជ័យលាភីលេខ១ "ទេពរួបរួម" ជាឈុត ដែលបវរកញ្ញា រ៉េត សារីតា ត្រូវយកទៅប្រលងនៅសហរដ្ឋអាមេរិក ក្នុងពេលកន្លងទៅនេះ។
ជាមួយគ្នានេះ ក្រោយពេលរៀបការរួច រូបនាង ហាក់មិនសូវបញ្ចេញវត្តមានប៉ុន្មានឡើយ ក្នុងការងារសិល្បៈ ជាងនេះទៅទៀត ថ្មីៗរូបនាង បានបង្ហោះរូបភាព កំពុងពពោះកូនស្រី៥ខែ ដែលធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះបីកំពុងពពោះក្តី តែ សម្រស់រូបនាង ហាក់គ្មានប្រែប្រួលសោះ នៅតែស្រស់មានប្រជាប្រិយភាព ដូចមុន ជាងនេះទៅទៀត គ្រាន់តែស្លៀករ៉ូបធម្មតាសោះ លឹម សាំងលី មើលទៅប្រៀបបាន អ្នកម៉ាក់ស៊ីវីល័យដូច្នោះដែរ។
គួរបញ្ជាក់ផងដែរថា ស្វាមីរបស់រូបនាង គឺជាវេជ្ជបណ្ឌិត រូបនាងក៏បានបង្ហើបប្រាប់ ថាស្វាមីកំពុងតែបំពេញភារិកច្ចមើលថែអ្នកជំងឺផងដែរ ក្នុងកំឡុងពេលនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]