ថៃ៖ ថ្មីៗនេះ ស្រាប់តែមានរឿងរ៉ាវដ៏ច្របូកច្របល់ទៀតហើយនៅក្នុងសិល្បៈកម្សាន្ត បន្ទាប់ពី តារាស្រី Pat Napapha បានប្រកាសដំណឹងមួយនៅលើបណ្ដាញសង្គម បង្ហាញពីលទ្ធផលធ្វើតេស្តបញ្ជាក់ថាខ្លួនបានឆ្លងជំងឺកូវីដ១៩ ទន្ទឹមនឹងការបង្ហាញពីពេលវេលានៃការធ្វើសកម្មភាពរបស់នាងនាពេលកន្លងមក។
ប៉ុន្តែមិនបានយូរប៉ុន្មាន តារាស្រីរូបនេះ ស្រាប់តែចេញមកបង្ហាញជាផ្លូវការម្ដងទៀតនូវលទ្ធផលពីការធ្វើតេស្តសាជាថ្មី បញ្ជាក់ថានាងមិនបានឆ្លងមេរោគនោះទេ ប៉ុន្តែរូបនាងត្រូវធ្វើចត្តាឡីស័ក រយៈពេល ៧ ថ្ងៃ ថែមទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះគឺជាការធ្វើតេស្តលើកទី ៤ ដែលបានបង្ហាញថា នាងមិនបានឆ្លងជំងឺកូវីដ១៩ ក្រោយពីបានជូនដំណឹងនៃការធ្វើតេស្តចំនួន ៣ លើក ដែលបានបង្ហាញពីលទ្ធផលមិនដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ អាចនិយាយបានថាវាគឺដំណឹងល្អសម្រាប់នាង និងគ្រួសារក៏ដូចជាហ្វេនៗទាំងឡាយ ដែលបានឃើញអាយដលរបស់ខ្លួនជៀសផុសពីជំងឺដ៏សាហាវមួយនេះ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]