បរទេស៖ កាលពីថ្ងៃទី ២១ ខែកក្កដាសារព័ត៌មាន Daily Mail បានរាយការណ៍ថាតារាម៉ូដែល Elsa Hosk ត្រូវបានគេប្រទះឃើញលេងនៅលើឆ្នេរខ្សាច់នៅ Santa Monica សហរដ្ឋអាមេរិកជាមួយមិត្តប្រុសយូររបស់នាងគឺលោក Tom Daly ដោយមិននាំកូនស្រីរបស់ពួកគេមកជាមួយទេ។
ជាមួយគ្នានេះដែរ Elsa Hosk បានស្លៀកនូវឈុតប៊ីគីនីពេលកំពុងលេងទឹកនោះ បានបង្ហាញនូវជើងដ៏វែងរបស់តារាស្រីជនជាតិស៊ុយអែត បាននិងបង្ហាញពីរូបរាងជាថ្មីបន្ទាប់ពីសម្រាលកូនបាន ៥ ខែ។ លើសពីនេះទៅទៀត នៅពេលដែលបានថតរូបកាន់តែជិតគឺរឹតតែបង្ហាញពីពោះរាបស្មើរបស់តារាម៉ូដែលរូបនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា Elsa Hosk បានផ្តល់កំណើតដល់ក្មេងស្រី Tuulikki Joan Daly នៅពាក់កណ្តាលខែកុម្ភៈនៅផ្ទះរបស់នាងនៅ Los Angeles ដោយមានការគាំទ្រពីឆ្មបនិងមិត្តប្រុស Tom Daly ដែលជាអ្នកជំនួញដាណឺម៉ាក ដែលនាងបាននៅជាមួយតាំងពីឆ្នាំ ២០១៥ ។
យ៉ាងណាមិញ ត្រឹមតែពីរខែបន្ទាប់ពីសម្រាលកូនរួច Elsa បានត្រលប់មកធ្វើការវិញដោយថតរូបបង្ហោះឈុតប៊ីគីនីដើម្បីបង្ហាញដល់អ្នកគាំទ្រយ៉ាងភ្ញាក់ផ្អើល៕
សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ zingnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]