ចិន: កាលពីពេលថ្មីៗកន្លងទៅនេះ ប្រទេសមហាអំណាចយក្សមួយនេះ បានជួបគ្រោះមហន្តរាយធម្មជាតិ ដែលបានធ្វើឲ្យតំបន់មួយចំនួនរងគ្រោះដោយទឹកជំនន់ ព្រមទាំងបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័នមួយចំនួនផងដែរ។

យ៉ាងណាមិញ ក្រោយឃើញមាតុប្រទេសជួបប្រទះនឹងគ្រោះធម្មជាតិដូច្នេះ តារាចម្រៀង បុរសសង្ហា សម្បូរមន្តស្នេហ៍ និងជាសមាជិកក្រុម GOT7 លោក Jackson Wang បានចូលរួមឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនដល់ទៅ១លានយ័ន (ឬស្មើនឹង១៥៤,៦១៤ ដុល្លារសហរដ្ឋអាមេរិក) ជូនដល់ប្រទេសកំណើតរបស់ខ្លួនដើម្បីចូលរួមក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ និងស្តារស្ថានភាពតំបន់រងគ្រោះ ក្រោយគ្រោះទឹកជំនន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ផងដែលថា មិនត្រឹមតែមានរូបរាងស្រស់សង្ហា និងទឹកចិត្តសប្បុរសប៉ុណ្ណោះទេ ប៉ុន្តែសមាជិកក្រុម GOT7 លោក Jackson Wang រូបនេះ ក៏ទទួលបានប្រជាប្រិយភាពជុំវិញពិភពលោក និងត្រូវបានគេចាត់ទុកជាតារាKpop កំពូលមួយរូបក្នុងប្រវតិ្តសាស្រ្តសិល្ប:ចម្រៀងផងដែរ៕

លោក Jackson Wang
លោក Jackson Wang
លោក Jackson Wang
គ្រោះទឹកជំនន់នៅប្រទេសចិន
គ្រោះទឹកជំនន់នៅប្រទេសចិន
ប្រាក់បរិច្ចាគរបស់លោក Jackson Wang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]