ភ្នំពេញ៖ ជាការពិតណាស់ កម្មវិធីប្រគួតសម្រស់ Miss Planet កម្ពុជា ដែលបានរៀបចំធ្វើឡើងកាលពីអំឡុងខែ មករាឆ្នាំ ២០២០កន្លងទៅ ទីបំផុតក៏បានរកឃើញម្ចាស់ជ័យលាភី និងជាម្ចាស់មកុដ គឺបានទៅលើបេក្ខនារីម្នាក់ដែលមកពីខេត្តកំពង់ស្ពឺ កញ្ញា ប៉ុន សុរ៉ាវត្តី

ទន្ទឹមនឹងនេះ ក្រោយពេលបញ្ចប់ការប្រគួតកម្មវិធី យើងឃើញថា ប្រជាប្រិយភាពរបស់បវរកញ្ញា ប៉ុន សុរ៉ាវត្តី ហាក់មិនសូវមានការគាំទ្រច្រើន និងមិនសូវមានអ្នកស្គាល់ច្បាស់ ដូចទៅនឹងបវរកញ្ញាដែលបានប្រគួតកម្មវិធីសម្រស់ផ្សេងៗនោះឡើយ។ ដូច្នេះហើយ ទើបធ្វើឲ្យ Admin Page Universe Pageant ម្នាក់បានបញ្ចេញការអាក់អន់ចិត្តចំពោះរឿងនេះ និងសំណូមពរឲ្យមានការគាំទ្រឡើងវិញផងដែរ។ ដោយក្នុងនោះគេបានរៀបរាប់ថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Universe Pageant

យ៉ាងណាមិញ បើទោះបីជាបវរកញ្ញារូបនេះ ហាក់មិនសូវមានអ្នកស្គាល់ថាជាបវរកញ្ញាម្នាក់មែន ប៉ុន្តែបើងាកមកមើលការងារសិល្បៈរបស់នាងខាងផ្នែកសម្ដែង ក៏មានការមមាញឹកខ្លាំងណាស់ដែរ។ ដោយកន្លងមក នាងក៏បានលេចមុខជាតួឯកស្រីក្នុងរឿងរបស់ប៉ុស្ដិ៍ទូរទស្សន៍ CTN ជាច្រើន ដូចជារឿង «អធិដ្ឋានស្នេហ៍» និងរឿង «ចោរចិត្តជា» ជាដើម៕

ទស្សនារូបភាពខាងក្រោម៖

ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ប៉ុន សុរ៉ាវត្តី
ការបង្ហោះ Admin Page Universe Pageant

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]