ចិន៖ ចំពោះពាក្យចចាមអារាមរឿងអាស្រូវផ្លូវភេទ របស់ តារាចម្រៀងប្រុស លោក Kris Wu នៅតែជាប្រធានបទដ៏ក្ដៅគគុក ដែលកំពុងធ្វើឱ្យមហាជនជាច្រើន កាន់តែភ្ញាក់ផ្អើល និងខឹងសម្បារយ៉ាងខ្លាំង ផងដែរ។

ស្របពេលកំពុងតែផ្ទុះពាក្យចចាមអារ៉ាមបែបនេះ ស្រាប់តែមានការបង្ហោះថ្មីមួយ ដែលជារូបភាពនៅក្នុងផ្ទះវីឡាដ៏ប្រណីតរបស់ តារាចម្រៀងរូបនេះ នៅទីក្រុងប៉េកាំង និងត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម។ យោងតាមព័ត៌មានបានបង្ហាញឲ្យដឹងថា ផ្ទះដ៏ស្កឹមស្កៃមួយនេះ មានតម្លៃឡើងដល់ ៣០ លានយ័ន (ស្មើនឹងជាង ៤ ដុល្លារ) ។ លើសពីនេះ នៅទីនោះថែមទាំងមានក្រុមសន្តិសុខការពារយ៉ាងតឹងរឹង ដើម្បីធានានូវភាពឯកជន ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ យោងតាមការបង្ហើបពីព័ត៌មានបានឱ្យដឹងទៀតថា លោក Kris Wu ក៏មានអាផាតមិនចំនួន ៣ ផ្សេងទៀតនៅក្នុងឈ្មោះរបស់លោក ដែលមួយក្នុងចំណោមនោះ មានតម្លៃ ១០០ លានយ័ន (ស្មើនឹងជាង ១៥ លានដុល្លា) ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ ព័ត៌មានអំពីអចលនទ្រព្យរបស់ Kris Wu ត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស បើទោះបីជាវាមិនច្បាស់ថាជាព័ត៌មានត្រូវឬខុសនោះទេ ប៉ុន្តែអ្នកលេងបណ្ដាញសង្គមទាំងអស់ជឿជាក់ថាជាមួយនឹងប្រាក់ចំណូលយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ តារាចម្រៀងប្រុសរូបនេះ អាចមានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក៏ដូចជា ផ្ទះវីឡាប្រណីតតម្លៃថ្លៃៗ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

 Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu
ទិដ្ឋភាពក្នុងផ្ទះរបស់ Kris Wu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]