រាជធានីភ្នំពេញ៖ លោក អេ ភូថង ដែលជាអតីតស្តេចប្រដាល់មួយរូបកម្ពុជា លោកបានធូរស្រើយច្រើនហើយ និង ជិតបានត្រឡប់ទៅវិញហើយ។ នេះបើតាមការបញ្ជាក់របស់ភរិយារបស់ស្តេចប្រដាល់រូបនេះ អ្នកស្រី សសុម៉ាលី ភូថង នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកស្រី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅមុននេះបន្តិច។
ក្នុងនោះដែរ លោកស្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ដែលតែងយកចិត្តទុកដាក់ ជាពិសេស ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពុកម៉ែបងប្អូន ដែលជាសប្បុរសជនចិត្តធម៌ និងបានឆាតសួរអំពីសុខភាពស្វាមីរបស់អ្នកស្រី ជាពិសេសសូមអរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់មើលថែប្តីរបស់អ្នកស្រី និងអ្នកជំងឺគ្រប់គ្នាយ៉ាងដិតដល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រី សសុម៉ាលី ភូថា បានលើកឡើងទៀតថា អ្នកស្រី ពុំមានអ្វីក្រៅម្រាមដៃដប់ គោរពដឹងគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងអស់លោក លោកស្រី អ៊ំពូមីទាំងអស់ ឱ្យទទួលទានមានបាន សុភមង្គលកើតមាននៅក្នុងគ្រួសារ និង ជួបតែរឿងល្អៗ និងមានអ្នកស្រលាញ់ច្រើនៗសម្រេចគ្រប់ភារកិច្ច នឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]