ចិន៖ កាលពីថ្ងៃទី ២២ ខែកក្កដា ស៊ីណាបានរាយការណ៍ថារឿងអាស្រូវផ្លូវភេទ មិនត្រឹមតែបង្កឱ្យមានហានិភ័យ នៃអាជីពសិល្បៈរបស់តារាសម្តែង Kris Wu ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់សិល្បករមួយចំនួនដែលមានការងាររួមជាមួយអតីតសមាជិក EXO នេះថែមទៀតផង។
ជាក់ស្តែង គម្រោងថ្មីជាច្រើន ក៏ដូចជា ការងារដែលធ្វើការរួមសហកា ជាមួយតារាប្រុសរូបនេះ ត្រូវបានលុបចោលភ្លាមៗតែម្តង បន្ទាប់ពីរឿងរ៉ាវស្រពិចស្រពិលមិនទាន់ដឹង រកខុសត្រូវនៅឡើយ តែបានបណ្តាលឱ្យកិច្ចខិតខំប្រឹងប្រែងរបស់លោក ដែលបានសាងប៉ុន្មានឆ្នាំចុងក្រោយ ត្រូវបានរលាយក្នុងមួយពព្រិចភ្នែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង កាលពីថ្មីៗនេះ មានមហាជន ក៏ដូចជាហ្វេនៗ របស់តារាសម្តែងស្រីកំពុងមានប្រជាប្រិយ Yang Zi កំពុងមានការព្រួយបារម្ភជាខ្លាំងថា រឿងដែលមានចំណងជើងថា «Golden Hairpin» ដែលជាគម្រោងធំ នៃរឿងបុរាណលើកដំបូងនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ Tencent Video វាអាចនឹងមានផលប៉ះពាល់ នឹងមិនអាចចាក់ផ្សាយ ដោយសារតែរឿងអាស្រូវផ្លូវភេទ របស់តារាប្រុស Kris Wu ដែលបានចូលរួមសម្តែងភាគមួយនេះ។
ទោះជាយ៉ាងណា បច្ចុប្បន្ន តារាប្រុសវ័យ ៣០ឆ្នាំរូបនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ។ រដ្ឋបាលកណ្តាលវិទ្យុភាពយន្តនិងទូរទស្សន៍ បានធ្វើការយ៉ាងសស្រាកសស្រាង ជុំវិញបញ្ហា អំពីរឿងអាស្រូវរបស់តារាចម្រៀងប្រុសរូបនេះដូច្នេះដែរ៕
ប្រភព៖ zingnews.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]