ទីក្រុងហូជីមីញ៖ ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ានប្រចាំឆ្នាំ ដែលរៀបចំឡើង Business Media Group បានប្រកាសឈ្មោះអ្នកឈ្នះជាផ្លូវការហើយ។ លោក Darren Yaw Foo Hoe មកពីក្រុមហ៊ុន Guardian Toys ដែលផលិតប្រដាប់ក្មេងលេងបែបអប់រំផ្តោតសំខាន់លើមុខវិជ្ជា STEM ត្រូវបានតែងតាំងជាអ្នកឈ្នះពានរង្វាន់សហគ្រិនវ័យក្មេងប្រចាំឆ្នាំ ២០២១ ប្រចាំអាស៊ាន។ កម្មវិធីពានរង្វាន់ សហគ្រិនវ័យក្មេងនេះ ទទួលស្គាល់អ្នកដឹកនាំអាជីវកម្មវ័យក្មេង ឆ្នើមៗជាច្រើន ដែលមានចក្ខុវិស័យ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី របស់ពួកគេ មានឥទ្ធិពលគួរឱ្យកត់សម្គាល់ក្នុងឆ្នាំកន្លងមក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Darren Yaw Foo Hoe ត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យឯករាជ្យច្រើនរូប មកពីវិស័យផ្សេងៗគ្នារួមមានវិស័យហិរញ្ញវត្ថុ ធុរកិច្ច សហគ្រាសសង្គម និងស្ថាប័នមិនរកប្រាក់ចំណេញជាដើម។ ម្ចាស់ជ័យលាភីទាំងអស់ នឹងត្រូវប្រកាសឈ្មោះជាផ្លូវការ តាមរយៈកម្មវិធីតាមប្រព័ន្ធអនឡាញ នៅខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ ក្នុងនោះដែរ លោក Darren Yaw Foo Hoe នឹងក្លាយជាសមាជិកមួយរូបពេញមួយជីវិតរបស់ក្រុមបុគ្គលឆ្នើម ដែលជាម្ចាស់ជ័យលាភីឆ្នាំមុនៗផ្សេងទៀតមកពីជុំវិញតំបន់។
លោក Darren Yaw Foo Hoe ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Guardian Toys បានមានប្រសាសន៍ថា៖
លោកបានបន្ថែមទៀតថា៖
កម្មវិធីសហគ្រិនអាស៊ានប្រចាំឆ្នាំ ២០២១ គឺជាការប្រកួតប្រជែងថ្នាក់តំបន់ដ៏សំខាន់មួយ ក្នុងចំណោមសហគ្រិន និងអ្នកដឹកនាំអាជីវកម្មលេចធ្លោថ្មីៗ។ លក្ខខណ្ឌទាំងប្រាំមួយ សម្រាប់វិនិច្ឆ័យបេក្ខជនជាប់ឈ្មោះ រួមមាន ភាពជាអ្នកដឹកនាំ ការគ្រប់គ្រង គំនិតច្នៃប្រឌិត និងការបង្កើតថ្មី លទ្ធផលហិរញ្ញវត្ថុ ការបម្រើប្រយោជន៍សង្គម ការគ្រប់គ្រងនិងការអភិវឌ្ឍស្ថាប័ន និងជាចុងក្រោយគឺ ផែនការអនាគតសម្រាប់ការរីកលូតលាស់។
ចាប់តាំងពីការបង្កើតមក កម្មវិធីនេះបានពង្រីកការជ្រើសរើសរបស់ខ្លួន នៅក្នុងទីក្រុងចំនួន២៥ ក្នុងចំនោម ៥ប្រទេសនៅក្នុងតំបន់អាសុីអាគ្នេយ៍រួមមាន ប្រទេស សិង្ហបុរី កម្ពុជា ម៉ាឡេសុី ឥណ្ឌូនេសុី និងវៀតណាម។ អ្នកឈ្នះពានរង្វាន់ថ្នាក់ជាតិ នឹងត្រូវបានចាត់ចូលដោយស្វ័យប្រវត្តិ ជាបេក្ខជនសម្រាប់ពានរង្វាន់សហគ្រិនអាស៊ានប្រចាំឆ្នាំ ២០២១ ។ ទន្ទឹមនឹងនេះ លោក Darren Yaw Foo Hoe កំពុងតែត្រៀមខ្លួន ដើម្បីប្រកួតប្រជែងនៅក្នុងកម្មវិធីសហគ្រិនវ័យក្មេងអាសុីដំបូងគេ នៅឆ្នាំ ២០២២ ខាងមុខនេះ ។
លោក Martin Carvalho នាយកប្រតិបត្តិនៃ Business Media Group បាននិយាយថា៖
លោក Darren Yaw Foo Hoe ជឿជាក់ថា «អារម្មណ៍របស់កុមារគឺសំខាន់» ។ ហេតុនេះ ក្រុមហ៊ុនរបស់លោក បានខិតខំប្រឹងប្រែង ដើម្បីជម្រុញភាពច្នៃប្រឌិត និងការបង្កើតថ្មីៗ សម្រាប់កុមារ។ ការប្តេជ្ញាចិត្តឥតឈប់ឈរ និងចក្ខុវិស័យប្រកបដោយភាពច្នៃប្រឌិតគ្មានដែនកំណត់ របស់លោក Darren Yaw Foo Hoe បានធ្វើឱ្យគាត់មើលឃើញពីតម្រូវការឧបករណ៍អប់រំ ដែលប្រសើរ លំដាប់ថ្នាក់ពិភពលោក សម្រាប់កុមារថ្នាក់បឋមសិក្សា សម្រាប់មុខវិជ្ជាSTEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ។
ក្នុងនាមជាឪពុកម្តាយវ័យក្មេងមួយគូ លោក Darren Yaw Foo Hoe និងភរិយារបស់ខ្លួន បានចាប់ផ្តើមបង្កើតសម្ភារៈលេងរបស់កុមារ ឈ្មោះថា Guardian Toys នៅឆ្នាំ ២០១៧ ក្រោយពីពួកគេបានមើលឃើញដោយផ្ទាល់ ពីចន្លោះខ្វះខាតនៅក្នុងទីផ្សារ ។
ចាប់តាំងពីពេលនោះមក ពួកគាត់បានពង្រីកក្រុមហ៊ុនរបស់ខ្លួន ផ្តើមពីការមានបុគ្គលិកត្រឹមតែ ៣នាក់ រហូតទៅដល់ ២០ នាក់។ ម្ចាស់ក្រុមហ៊ុនរូបនេះ បានបង្កើតអាជីវកម្ម ដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសហគមន៍ ក្នុងនោះរាប់បញ្ចូល ទាំងបុគ្គលិកគ្រប់រូប ដៃគូរសហការ និងអតិថិជនរបស់ខ្លួន។
ហេតុនេះ លោក Darren Yaw Foo Hoe បានបង្កើតក្រុមការងារ ដែលមានភាពចម្រុះ និងភាពជាអ្នកដឹកនាំខ្ពស់ ជាពិសេសមានគោលដៅរួម ក្នុងការផលិតប្រដាប់ប្រដារក្មេងលេង ដែលមានគុណភាពខ្ពស់ ប្រកបដោយសុចរិតភាព ដើម្បីគុណភាព និងលទ្ធភាពក្នុងការទទួល បានការអប់រំ។
កាលពីឆ្នាំ ២០២០កន្លងមកនេះ នៅពេលដែលមានជំងឺឆ្លងរាតត្បាតជាសកល បានវាយលុកនៅក្នុងតំបន់ ក្រុមហ៊ុនរបស់លោកបានសំរេចចិត្ត បើកសេវាកម្មជាវប្រចាំខែ ជាកម្មវិធីផ្តោតលើសកម្មភាពច្នៃប្រឌិត ដែលទាក់ទងនឹងប្រធានបទ STEM សម្រាប់កុមារចាប់ពីអាយុ ៣ ឆ្នាំដល់ ១២ ឆ្នាំ។
លោក Darren Yaw Foo Hoe ពន្យល់អំពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនថា៖
សេវាកម្មនៃការជាវជាប្រចាំខែនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីការលក់តាមរយៈអនឡាញ លើគេហទំព័រផ្លូវការរបស់ខ្លួន និងលក់តាមបណ្តាញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិកត្រូនិកផ្សេងទៀត ធ្វើឱ្យការលក់កើនឡើងរហូតដល់ ៤០% ក្នុងរយៈពេលមួយឆ្នាំ។
លោកបានបន្ថែមថា៖
ក្រុមហ៊ុនមួយនេះ មានគម្រោងនឹងពង្រីកទីផ្សាររបស់ខ្លួន ទៅកាន់ប្រទេស ម៉ាឡេសុី ឥណ្ឌូនេសុី សិង្ហបុរី និងកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ។
ជាចុងក្រោយ លោក Darren Yaw Foo Hoe នាយកប្រតិបត្តិនៃ Guardian Toys បានបញ្ជាក់ទៀតថា៖
អំពីក្រុមហ៊ុន
Guardian Toys ជាក្រុមហ៊ុនមានទីតាំងនៅទីក្រុងហូជីមិញ ផលិតប្រដាប់ក្មេងលេងបែបអប់រំ ដែលបង្កើតឡើងដោយលោក Darren Yaw Foo Hoe ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]