រាជធានីភ្នំពេញ ៖ ពិតណាស់ ធ្លាប់តែចេញបទចម្រៀងថ្មីច្រើនហូរហែ ស្ទើរមិនលួសថ្ងៃ តែមួយរយៈចុងក្រោយនេះ ផលិតកម្មចម្រៀង Galaxy Navatra ហាក់បីដូចស្ងប់ស្ងាត់ មិនសូវចេញបទចម្រៀងថ្មីៗ ច្រើនខ្លាំងដូចពេលមុនៗឡើយ ដែលនេះ ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។

តែផ្ទុយទៅវិញ ស្រាប់តែពេលនេះ បែកធ្លាយដំណឹង ផលិតកម្មចម្រៀងខាងលើ នឹងត្រៀមទិញយករ៉ូបូតផលិតចម្រៀងខ្លួនឯង ក្នុងតម្លៃ២០ម៉ឺនដុល្លារ ពីប្រទេសអាឡឺម៉ង់ ដើម្បីមកជំនួសការងារខ្លះៗ ក្នុងផលិតកម្មផ្ទាល់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា រ៉ូបូតនេះ ជាប្រភេទរ៉ូបូតដៃ ដែលជាទូទៅស្រាប់ហើយ ក្នុងប្រទេសជឿនលឿននិងអភិវឌ្ឍ ដូចជា ជប៉ុន អាមេរិក និងអាឡឺម៉ង់ជាដើម មិនតែប៉ុណ្ណោះ ប្រសិនបើ រ៉ូបូតនេះ ប្រាកដជាបានកំពុងទិញនោះ អាចនិយាយបានថា នេះជាលើកទី១ ក្នុងកម្ពុជាហើយ ដែលមានផលិតកម្មចម្រៀង មានជំនួសរ៉ូបូត ក្នុងការផលិតចម្រៀង។

តែយ៉ាងណាក្តី ប្រភពព័ត៌មាន Fresh News បញ្ជាក់ច្បាស់ៗថា ពុំអាចទទួលបាន ការបញ្ជាក់ឲ្យច្បាស់ពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ដូចជា លោក យឹម តាស្រង់ ជុំវិញការបែកធ្លាយដំណឹងនេះដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា​ និងក្រុមគ្រួសារ
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]