កូរ៉េខាងត្បូង៖ នៅលើបណ្តាញសង្គម Instagram ជាផ្លូវការ របស់សមាជិកក្រុម BLACKPINK តារាចម្រៀងស្រី Jennie បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលបង្ហាញពីភាពល្អឥតខ្ចោះ ទៅនឹងការតុបតែងស្ទីលម៉ូដខោអាវ ឈរកាច់រាង ជាមួយការលេងស្ទាយ៍ក្រងសក់រមួលវែងរបស់នាង។

ជាក់ស្តែង ទៀតសោត រូបភាពដែលមានសូវមានការផាត់មុខ ដែលជារសនិយមប្រចាំត្រកូល ជាមួយនឹងមុខធម្មជាតិ បានបង្ហាញពីទំនុកចិត្ត ដ៏មានមន្តស្នេហ៍ តាមរយៈរូបថតទាំងនេះ រួមជាមួយនឹងការផ្លាស់ប្តូរស្ទាយ៍សក់ បែបក្រងរមួលវែង ទន្លាក់សក់សេះ បានធ្វើឲ្យតារាស្រីរូបនេះ កាន់តែទាក់ទាញទ្វេដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ គួបផ្សំទៅនឹង ការលេងជ្រើសរើសឈុតដែលបានបង្ហាញ លេចឡើងទៅនឹង ចង្កេះមួយក្តាប់ ឈរបង្អួតរាង លេងស្ទីលថតរូប បានធ្វើឲ្យមួយប្លង់ៗ​របស់ តារាស្រី កើតឆ្នាំ ១៩៩៦ រូបនេះ បានឃើញហើយ មានសភាពស៊ីអារម្មណ៍ ក្តៅខ្លួនតាមរូបនាងតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖

Jennie
Jennie
Jennie
Jennie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]