បរទេស៖ ជាការពិតណាស់ កាលពីមួយអាទិត្យកន្លងទៅលោកស្រី Angelina Jolie បានបន្តប្តឹងទាមទារសិទ្ធិក្នុងការចិញ្ចឹមកូនតែម្នាក់ឯង ដោយតារាស្រីរូបនេះជឿជាក់ថាកូនៗនឹងនៅខាងនាងជានិច្ច។

យ៉ាងណាមិញ ក្រោយពីបានបន្តប្តឹងទៅលើរឿងរ៉ាវនេះហើយ ពេលនេះ Angelina Jolie និងកូនៗត្រូវបានគេប្រទះឃើញ ទៅដើរទិញឥវ៉ាន់និងដើរលេងកម្សាន្តនៅទីក្រុងប៉ារីស នាថ្ងៃទី ២២ ខែកក្កដា។ ក្នុងនោះផងដែរ Angelina Jolie ស្លៀកអាវយឺតរួមបញ្ចូលគ្នាជាមួយខោដែលមានចង្កេះខ្ពស់ឆើតឆាយខណៈពេលដើរទិញឥវ៉ាន់ជាមួយកូនៗ របស់នាងនៅប៉ារីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ម្តាយនិងកូនស្រីត្រូវបានគេប្រទះឃើញ បានទៅហាងលក់សំលៀកបំពាក់មួយហើយឈប់ទិញ ហាងលក់ទឹកអប់ Guerlain កន្លែងដែលAngelina បានឈរជើងអស់រយៈពេលជាច្រើនឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមគ្រួសារទាំងមូលតែងតែពាក់ម៉ាសដើម្បីការពារជំងឺឆ្លងផងដែរ។ ជាម្ដាយម្នាក់ Angelina បាននាំកូនៗ របស់នាងទៅកន្លែងជាច្រើនបន្ទាប់ពីការរីករាលដាល Covid-19 បានបន្ធូរភាពតានតឹងនៅអាមេរិកនិងអឺរ៉ុប។ កាលពីខែមុននាងនិងកូន ៦ នាក់បានទៅញូវយ៉ករយៈពេលមួយសប្តាហ៍ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  
Angelina Jolie និងកូនៗ  

ប្រភព៖ ngoisao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]