ភ្នំពេញ៖ ជាការពិត ពីមួយឆ្នាំទៅមួយឆ្នាំកម្មវិធីប្រគួតសម្រស់នៅក្នុងប្រទេសកម្ពុជារបស់យើង ក៏បានដំណើរការជាច្រើនកម្មវិធី ដោយក្នុងនោះមានដូចជាកម្មវិធី Miss Universe Miss International Miss World Miss Tourism ជាដើម។ ហើយក្នុងនោះ កម្មវិធី Miss Grand ក៏ទទួលបានការគាំទ្រច្រើនផងដែរ។
ទន្ទឹមនឹងនេះ បន្ទប់ពី Miss Grand កម្ពុជាឆ្នាំមុនត្រូវបានបញ្ចប់ទៅ ទីបំផុតឆ្នាំនេះ ក៏មានបេក្ខភាពដែលមានសមត្ថភាពពូកែៗ ថ្មីៗមួយជាច្រើនរូប កំពុងបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមប្រគួតកម្មវិធីមួយនេះជាបន្តបន្ទាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសបើងាកមកចាប់អារម្មណ៍មើលពីរូបសម្រស់របស់បេក្ខនារីទាំងនោះវិញ យើងឃើញថា ពួកគេម្នាក់ៗ មិនត្រឹមតែមានទេពកោសល្យ និងចំណេះដឹងតែមួយមុខនោះទេ តែបើនិយាយពីរូបសម្រស់ ក៏ស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មាននោះឡើយ។ ហើយសម្រាប់អ្នកខ្លះទៀត ក៏សុទ្ធតែធ្លាប់បានចូលរួមប្រកួតកម្មវិធីនានាផងដែរ នាពេលកន្លងមក ទើបធ្វើឲ្យហ្វេនៗ Beauty Pageant មានការពេញចិត្តជាមួយបេក្ខភាពទាំងនោះច្រើនមិនធម្មតាដែរ៕
ចង់ដឹងថា មានបេក្ខភាពណាខ្លះ? ទស្សនារូបភាពខាងក្រោម៖
១.វង់ ច័ន្ទធីតា
២.សៀក ជៀវមុី
៣.វ៉ាត ចិន្តា
៤.ទ្រី ស្រីឡេង
កាលពីឆ្នាំ ២០១៩ នាងក៏បានចូលប្រកួតកម្មវិធីនេះហើយក៏បានចូលដល់ Top10។ ហើយឆ្នាំ ២០២១នេះ នាងក៏នឹងចូលប្រកួតម្ដងទៀតដែរ។
៥.វ៉ា ម៉ាលីណា
ជាអតីតធីតាឯកសង្រ្កាន្តរដូវកាលទី២ ហើយក៏បានជាប់ដល់វគ្គ ៧នាក់ចុងក្រោយដែរ។ ហើយឆ្នាំនេះ នាងនឹងមកបង្ហាញខ្លួនក្នុងកម្មវិធី Miss Grand។
៦.ថន ថាវីរតនា
ជាអតីត Miss Grand ២០២០ និង Miss Cambodia ២០២០។ ហើយនាងនឹងវិលត្រឡប់មកក្នុងក្នុងកម្មវិធីនេះម្ដងទៀតនៅឆ្នាំនេះ។
៧.អែម គុណថង
ជាអតីត Miss Earth 2017។ ហើយឆ្នាំនេះ នាងក៏នឹងចូលប្រកួត Miss Grand។
៨.អុិន លក្ខិណា
ជាលំដាប់រងទី១ កម្មវិធី Miss World 2019 ហើយឆ្នាំនេះ នាងក៏នឹងចូលប្រកួត Miss Grand។
ប្រភព៖ Missnew_generation
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]