រាជធានីភ្នំពេញ៖ នៅម៉ោង៩យប់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ជំនួយវ៉ាក់សាំងការពារកូវីដ១៩ ប្រភេទ AstraZeneca ពីរដ្ឋាភិបាលជប៉ុន តាមយន្តការ COVAX ចំនួន ៣៣២,០០០ ដូស នឹងដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅព្រលានយន្តដ្ឋានអន្តរជាតិភ្នំពេញ។
ចំណែកឯវ៉ាក់សាំងដែលនៅសល់ នឹងដឹកបញ្ជូនមកឆាប់ៗនៅពេលខាងមុខ នៅពេលដែលរៀបចំរួចរាល់ តែមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់ឡើយ។ នេះបើតាមបញ្ជាក់ពីមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបថា នាវេលាម៉ោង៨ យប់នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមជាមួយភាគីជប៉ុន មានវត្តមាន ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ អញ្ជើញទៅទទួលវ៉ាក់សាំងនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]