បរទេស៖ ជាការពិតណាស់ ដូចប្រិយមិត្តបានដឹងស្រាប់មកហើយថា ជីវិតដ៏សម្បូរបែប របស់តារាចម្រៀងរ៉េបអាមេរិក Cardi B តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង មិនថាជីវិតដ៏ស៊ីវីល័យ ក៏ដូចជាការតែងខ្លួនបែបប្លែកៗរបស់នាង ត្រូវបានជាទីក្រសែរបស់មហាជនផងដែរ។  

ជាក់ស្ដែងថ្មីៗនេះ Cardi B បានបង្ហោះរូបភាពមួយចំនួននៃម៉ូដកាបូបដៃចុងក្រោយរបស់នាង ដែលជាកាបូបម៉ាក Hermès ដែលមានពណ៌លឿងទុំ ផ្គូរផ្គងជាមួយនឹងសំពត់តឹងស្បែកMugler leather។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល Cardi Bក៏ បានចែករំលែករូបភាពនៃឈុតកាបូបរបស់នាងដែលដាក់តំរៀបគ្នាផងដែរ។ ដោយ ការប្រមូលផ្ដុំកាបូបម៉ាក Hermès មានម៉ូដែល Birkin ចំនួន ២៦ពណ៌និងទំហំខុសៗគ្នាដែលត្រូវបានរៀបចំជិតគ្នាមើលទៅសឹងតែគិតថាជាកន្លែងគេដាក់លក់ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ​តម្លៃសរុបនៃការប្រមូលកាបូប Hermès របស់Cardi B ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាងកន្លះលានដុល្លារ។ ពោល វាជាកាបូបស្បែកស្តង់ដារមួយដែលមានតម្លៃខ្ពស់ហើយជាផលិតផលមានកំណត់៕

សូមទស្សនារូបភាពខាងក្រោម៖

Cardi B
Cardi B
Cardi B
Cardi B

ប្រភព៖ zingnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]