ភ្នំពេញ៖ ពាក្យស្រលាញ់គឺងាយនិយាយណាស់ តែទង្វេីទេដែលបង្ហាញច្បាស់អំពីទំហំនៃក្ដីស្រលាញ់។ ឱ្យតែស្រលាញ់ចេញពីចិត្ត ពីបេះដូង ហេីយស្មោះត្រង់ មិនថាមិត្តភាពឬស្នេហា នោះមិនសាបសូន្យទេ ព្រមទាំងនៅឋិតថេរជាអមតៈ។
ដោយឡែក នាពេលថ្មីៗនេះ រូបភាពលោកយាយកំពុងតែសម្រាកព្យាបាលកូវីដ១៩ ដោយភ្ជាប់ដោយអុកសុីសែន និងមានលោកតានៅក្បែរ និងមើលថែយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែយ៉ាងណាមិញ លោកយាយក៏បានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩ហើយ ដែលតែធ្វើឱ្យមហាជនមានការសោកសង្រេង និងសោកស្តាយចំពោះលោកតានូវការបាត់បង់មនុស្សជាទីស្រលាញ់បែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សត្រង់ចំណុចនេះ យើងអាចយល់ឃើញទំហំក្តីស្រលាញ់របស់លោកតា ទៅកាន់លោកយាយ មានធំប៉ុនណាហើយ ដែលក្មេងៗសម័យក្រោយនេះអាចនឹងពុំទាន់ពីអត្ថន័យពាក្យថាស្នេហាពិតឡើយ។
គួររម្លឹកដែរថា កាលពីប៉ុន្មានខែមុន ក៏លោកតាម្នាក់បានបាត់បង់ប្រពន្ធដោយសារជំងឺកូវីដ១៩ដែរ ដោយពេលនោះគាត់បានឈរយំ នៅមុខកន្លែងបូជាសពមិនឈប់៕
ប្រភព៖ Chean Panhaboth
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]