កំពង់ចាម: កាលពីថ្មីៗកន្លងទៅនេះ បុរសវ័យក្មេងម្នាក់បានសម្រេចចិត្តលោតទឹកបញ្ចប់ជីវិតខ្លួន នៅលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ដោយមកទល់ពេលនេះគេនៅមិនទាន់រកឃើញសាកសពរបស់បុរសខាងលើនៅឡើយទេ។
យ៉ាងណាមិញ យោងតាមការបំភ្លឺរបស់ឈ្មោះ អៀង ប៊ុនថេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅនិងធ្វើជាងសំណង់នៅការដ្ឋានចិន ក្រុមហ៊ុនអគ្គីសនីកម្ពុជា ស្ថិតនៅភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវជាបងជីដូនមួយ និងជាអ្នករួមការងារជាមួយ បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ស៊ីម ភារុន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាកម្មករយាមឃ្លាំងធ្វើការនៅក្រុមហ៊ុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នា មានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារដែលទើបរៀបការថ្មីថ្មោងបានរយៈពេលជាងបីខែ ហើយនៅថ្ងៃកើតហេតុជនរងគ្រោះបានផ្ញើសារទៅគ្រប់គ្នាថា”អហោសកម្មឲ្យខ្លួនផង” រួចទូរស័ព្ទទាក់ទងលែងបាន និងបាត់មនុស្សតែម្តង រហូតមកដល់ពេលល្ងាចទើបទទួលដំណឹងថាជនរងគ្រោះមកលោតទឹកស្ពានសម្លាប់ខ្លួនបាត់ទៅហើយ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]