កូរ៉េខាងត្បូង៖ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី ២៣ ខែកក្កដាទីបំផុតតារាចម្រៀងទោល CL បានកំណត់កាលបរិច្ឆេទវិលត្រឡប់របស់នាងជាមួយនឹងអាល់ប៊ុមទី ១ របស់នាងគឺ Alpha នៅពាក់កណ្តាលខែសីហាខានមុខនេះ។

ជាក់ស្តែងដើមឡើយ CL ត្រូវទម្លាក់អាល់ប៊ុមរបស់នាង តាំងពីចុងឆ្នាំមុនមកម្លេះ តែទោះយ៉ាងណា វាត្រូវបានពន្យាពេលដោយសារកាលៈទេសៈផ្សេងៗ ហេតុដូច្នេះត្រូវ វាត្រូវអូសបន្លាយ រហូតដល់ ខែក្រោយនេះ បើយោងតាមប្រភពបានចេញផ្សាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងមើលទៅដូចជា តារាស្រីកើតឆ្នាំ ១៩៩១ បានត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពិភពលោក នូវបទចម្រៀងថ្មីរបស់នាង ជាមួយអាល់ប៊ុមធំទីមួយ ដែលរួមជាមួយភាពជាដៃគូសហការ ជាមួយក្រុមហ៊ុន Konnect Entertainment ដែលបង្កើតឡើងដោយតារាចម្រៀង Kang Daniel សម្រាប់ការផ្សព្វផ្សាយនៅកូរ៉េដូច្នេះដែរ៕

ប្រភព​៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

CL
CL
CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]