បរទេស៖ ជាការពិតណាស់ បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុង Showbiz អស់រយៈពេលជាច្រើនឆ្នាំ Selena Gomez បានក្លាយជាតារាស្រីដែលមានការគោរពខ្ពស់ជាងគេនៅក្នុង showbiz។  ដូច្នេះជីវិតស្នេហារបស់តារាចម្រៀងស្រីរូបនេះ តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន។

យ៉ាងណាមិញ ដូចដែរបងបងប្អូនដឹងហើយថា Selena Gomez ជាតារាស្រីដែលមានភាពល្បីល្បាញខ្លាំងទាំងក្នុងអឺរ៉ុបនិងអាស៊ីផងដែរ។ ពោលគឺនាងមានទាំងសម្រស់ទាំងពូកែថែមទាំងមានទ្រព្យស្តុកស្តម្ភផងដែរ ប៉ុន្តែអ្វីដែលកត់សម្គាល់នោះគឺតារាចម្រៀងស្រីដែលមានអ្វីៗគ្រប់យ៉ាងរូបនេះ បែរជាហាក់អភ័ព្វនឹងរឿងស្នេហាទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចដែរបងប្អូនបានដឹងហើយថា Selena Gomez និង លោក Justin ធ្លាប់ជាអតីតគូស្នេហ៍ដែលមហាជនជាច្រើនគាំទ្រនិងស្រលាញ់គូអ្នកទាំងពីរជាខ្លាំងផងដែរ ផ្ទយទៅវិញអតីតគូស្នេហ៍មួយនេះក៏ត្រូវបានបែកបាក់គ្នាកាលពីបីឆ្នាំកន្លងទៅ។ លើសពីនេះទៅទៀត Selena Gomez មិនត្រឹមតែមានមិត្តប្រុសលោក Justin តែម្នាក់នោះទេ នៅមានជាច្រើនអ្នកទៀតសុទ្ធសឹងតែជាតារាល្បីៗដូចជា តារាសម្តែងលោក Orlando Bloom តារាចម្រៀង Niall Horan ,Charlie Puth, និង  The Weeknd ផងដែរ ប៉ុន្តែមិនបានប៉ុន្មាននាងក៏បានបែកបាក់អស់រហូតមកដល់ពេលនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Selena Gomez និង លោក Justin
Selena Gomez និងOrlando Bloom
Selena Gomez និង អតីតក្រុមOne Direction
Selena Gomez និងCharlie Puth 
Selena Gomez និងThe Weeknd
Selena Gomez និងThe Weeknd

ប្រភព៖ kenh14.vn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]