ថៃ៖ បច្ចុប្បន្ននេះ សន្ទុះប្រជាប្រិយភាពរបស់តារាស្រី Kitty Chicha ដែលហ្វេនៗជាច្រើនបានស្គាល់នាងក្នុងតួអង្គ Nanno នៅក្នុងរឿង «Girl From Nowhere» កាន់តែកើនឡើងជាលំដាប់ ជាមួយនឹងការពេញយ៉ាងខ្លាំងទៅលើសមត្ថភាពព្រមទាំងរូបសម្រស់របស់តារាស្រីវ័យក្មេងរូបនេះ។ 

ម៉្យាងវិញទៀត Kitty Chicha មិនត្រឹមតែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ទៅលើស្នាដៃការងារសិល្បៈរបស់នាងតែប៉ុណ្ណោះទេ តែតារាស្រីរូបនេះ ក៏បានទាញយកចំណាប់អារម្មណ៍ជាមួយនឹងការលេងស្ទាយ៍ដ៏ទាក់ទាញ លាយឡំនឹងភាពស៊ិចស៊ីយ៉ាងរំជួលចិត្ត ដែលធ្វើឲ្យអ្នកទស្សនាមិនអាចដកក្រសែភ្នែកចេញពីរូបភាពដ៏ជក់ចិត្តនេះបាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ រូបនាងនៅតែមិនបានធ្វើឲ្យបណ្ដាអ្នកគាំទ្រទាំងខកបំណងនោះទេ​ ផ្ទុយទៅវិញ នាងថែមទាំងបានបង្ហាញខ្លួនយ៉ាងក្តៅបំផុត នៅក្នុងឈុតជាច្រើនជាមួយសំណុំរូបភាពថ្មី ក្នុងពេលដែលនាងធ្វើជាម៉ូឌែលរូបថតសម្រាប់ទស្សនាវដ្តី Elle។

ជាពិសេស តាមរយៈរូបភាពនីមួយៗ តារាស្រីរូបនេះ ក៏បានបង្ហាញពីភាពស៊ិចស៊ី វាលបញ្ចេញសាច់ ទ្រូង ក៏ដូចជារូបរាងដ៏ល្អស្អាត ព្រមទាំង លេងម៉ូតសក់ពណ៌សលាយខៀវយ៉ាងទាក់ទាញ សាកសមទៅនឹងមុខមាត់របស់យ៉ាងខ្លាំង ដែលអាចនិយាយបានថា គឺជារូបភាពដ៏លេចធ្លោមួយ រហូតដល់អ្នកគាំទ្រនាំគ្នាចែករំលែកពាសពេញបណ្តាញសង្គម៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖​

Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha
Kitty Chicha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]