រាជធានីភ្នំពេញ៖ ជំនួយវ៉ាក់សាំង Johnson & Johnson ជាងមួយលាន នឹងមកដល់ប្រទេសកម្ពុជាឆាប់ៗនេះ។ នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy។
ការប្រកាសបែបនេះ ធ្វើឡើងតាមប្រព័ន្ធសង្គមធ្វីតទ័ររបស់លោកឯកអគ្គរដ្ឋទូតផ្ទាល់ នៅមុននេះបន្តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះ លោកឯកអគ្គរដ្ឋទូត Patrick Murphy បានគូសបញ្ជាក់ដូច្នេះថា៖ សហរដ្ឋអាមេរិក នឹងបរិច្ចាគវ៉ាក់សាំង Johnson & Johnson ចំនួនជាង១លានដូស ដល់ប្រជាជនកម្ពុជា។
លោកបន្ថែមទៀតថា យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា , COVAX, អង្គការសុខភាពពិភពលោក និង អង្គការ UNICEF ដើម្បីធ្វើដឹកជញ្ជូនវ៉ាក់សាំងទាំងនោះមកឆាប់ៗនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]