តាកែវ៖ ថ្មីៗនេះ រកឃើញព្រះសង្ឃ១០អង្គវិជ្ជមានកូវីដ១៩ ក្នុងចំណោមព្រះសង្ឃ៣១អង្គដែលបានយកសំណាកតេស្តនៅវត្ត ក្បាលសំរោង ឃុំទ្រា ខេត្តតាកែវ។
រដ្ឋបាលស្រុកសំរោង ខេត្តតាកែវបានអោយដឹងនៅថ្ងៃសុក្រនេះថា ក្រោយបញ្ចប់ការយកសំណាកព្រះសង្ឃ នៅវត្ត ក្បាលសំរោង ឃុំទ្រា ព្រះសង្ឃ ៣១ អង្គ លទ្ធផល វិជ្ជមានកូវីដ១៩ ចំនួន១០ អង្គ នៅវេលាថ្ងៃត្រង់នេះ។ ខណៈពេលនេះ ព្រះសង្ឃដែលមានវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវត្ត ធម្មនិម្មិត អង្គប្រិយ៏ ឃុំ លំចង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក កេត ម៉ៅ អភិបាល នៃគណៈអភិបាល ស្រុកសំរោង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងកូវីដ១៩ រួមជាមួយ លោក ស្វាយ ឧត្ថោ អភិបាលរងស្រុក បានបន្តដឹកនាំក្រុមគ្រូពេទ្យ មណ្ឌលសុខភាពឃុំទ្រា មណ្ឌលសុខភាពឃុំសំរោង ចុះយកសំណាក ព្រះសង្ឃ តាជី យាយជី គង់ និងស្នាក់នៅ នៅវត្តក្បាលសំរោង ឃុំទ្រា ដែលពាក់ពន្ធ័ ជាមួយព្រះសង្ឃ នៅវត្ត ធម្មនិម្មិត អង្គប្រិយ៍ ឃុំលំចង់ ដែលបានរកឃើញវិជ្ជមានកូវិដ១៩ចំនួន៣៧អង្គ/នាក់ កាលពីម្សិលមិញនេះ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]