ថៃ: មួយរយ:ពេលចុងក្រោយនេះ ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនៅចំនួនករណីអ្នកឆ្លងកូវីដថ្មីនៅប្រទេសថៃ តម្រូវការនៃការកើនឡើងនូវទីតាំងបូជាសពក៏មានការកើនឡើង ខណ:ទីវត្តអារាម ព្រមទាំងទីតាំងបូជាសពខ្លះកំពុងសកម្មខ្លាំង ស្របពេលអាត្រានៃអ្នកឆ្លងកូវីដ១៩នៅប្រទេសថៃមានការកើនឡើងខ្ពស់។
យ៉ាងណាមិញ ទីតាំងបូជាសពមួយកន្លែង ត្រូវបានអាជ្ញាធរថៃបញ្ជាឲ្យកម្ទេចចោល និងរៀបចំឲ្យមានការស្ថាបនាជាថ្មី ក្រោយពេលតម្រូវការនៃការកើនឡើងទីដុតខ្មោចអ្នកស្លាប់ដោយសារកូវីដ គួបផ្សំនឹងទីតាំងបូជាសពនេះត្រូវបានខូចខាតដោយសារតែការបូជាសពច្រើនពេក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថាគិតមកត្រឹមព្រឹកម៉ោង៩:០០នាទី ថ្ងៃទី២៤ ខែកក្កដាឆ្នាំ ២០២១នេះ ចំនួនករណីឆ្លងសរុបនៅប្រទេសថៃបានកើនឡើងរហូតដល់៤៦៧៧០៧ករណី ដោយនៅក្នុងនោះមានករណីឆ្លងថ្មីចំនួន១៤៥៧៥នាក់ ស្របពេលដែលទិន្នន័យនៃអ្នកស្លាប់សរុបកើនឡើងរហូតដល់ទៅ៣៨១១នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]