បរទេស៖ កាលពីថ្ងៃទី ២២ ខែកក្កដា កន្លងទៅ តារាចម្រៀងប៉ុបអាមេរិក Selena Gomez បានរៀបចំពិធីជប់លៀងញ៉ាំសាច់អាំង និងជប់លៀងក្នុងអាងហែលទឹកនៅផ្ទះរបស់នាង យ៉ាងសប្បាយរីករាយជាមួយនឹងមិត្តភក្ដិពីរបីនាក់ ដើម្បីអបអរថ្ងៃខួបកំណើតគម្រប់ អាយុ ២៩ឆ្នាំរបស់នាង។ 

ដោយក្នុងពិធីនោះ យើងឃើញថា តារាស្រីរូបនេះ បានរៀបចំជាលក្ខណៈសាមញ្ញៗតូចតាចធម្មតាប៉ុណ្ណោះ ដោយមានត្រឹមការតុបតែងប៉េងប៉ោងដែលមានពាក្យថារីករាយថ្ងៃកំណើត និងប៉េងប៉ោងជាច្រើនទៀត មើលទៅពិតជាមិនសូវធំដុំអ្វីប៉ុន្មាននោះឡើយ ប៉ុន្តែ Selena ក៏ទទួលបានភាពសប្បាយរីករាយខ្លាំង ព្រមនឹងពាក្យជូនពរពីមិត្តភក្ដិ និងបណ្ដាហ្វេនៗជាច្រើនយ៉ាងកក់ក្ដៅតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស បើយោងតាមប្រភពបរទេសបានឲ្យដឹងថា ឆ្លៀតឪកាសដដែលនោះ Selena ក៏បានអំពាវនាវឲ្យមហាជន ក៏ដូចជាហ្វេនៗជួយបរិច្ចាគទៅមូលនិធិនានា ដើម្បីជួយដល់ស្ថានភាពលំបាកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ថែមទៀតផងដែរ៕

 Selena Gomez 
Selena Gomez 
មិត្ត Selena Gomez នៅក្នុងពិធី
មិត្ត Selena Gomez នៅក្នុងពិធី
មិត្ត Selena Gomez នៅក្នុងពិធី

ប្រភព៖ Zing news

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]