រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសផ្លាស់ប្តូរថ្ងៃ បើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងចាប់ពីអាយុ១២-១៧ ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១វិញ ដើម្បីឱ្យទាន់សភាពការណ៍នៃយុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា។
ក្នុងនោះ សម្តេចតេជោ មានប្រសាសន៍ថា សម្តេចនឹងធ្វើជាអធិបតីភាព នៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយុវជនចៅៗរបស់សម្តេចទាំងអស់ ដែលមានចៅៗរបស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ទៅទទួលចាក់វ៉ាក់សាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ ប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំង ដល់ក្មេងចាប់ពីអាយុ១២ដល់១៧ឆ្នាំ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសង្គម និងអាចឈានទៅការបើកសាលារៀនឡើងវិញផងដែរ។
សូមជម្រាបផងដែរថា សម្តេចតេជោ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង ឈរនៅលើគោលការណ៍ស្ម័គ្រចិត្ត។ តែយ៉ាងណាសម្តេចសង្ឃឹមថា ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ នឹងមានការយល់ដឹង និង មានស្មារតីចូលរួម ដោយនាំកូនៗទៅទទួលវ៉ាក់សាំង។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានការសុខាភិបាល ៣ការពារ និង៣កុំ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]