ភ្នំពេញ៖ បើរម្លឹកដល់រឿងភាគដ៏ល្បីល្បាញ «ភូមិខ្ញុំស្រស់ឆើតឆាយ» ជឿជាក់ថាប្រិយមិត្តមួយចំនួនច្បាស់ជានៅចាំ។ ដោយរឿងមួយនេះ ពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជន មិនថាចាស់ក្មេងនោះទេ សុទ្ធសឹងតែពោលពាក្យសរសើរពីសាច់រឿង និងតួអង្គសម្ដែងបានល្អទៀតផង។ ដោយរឿងមួយនេះត្រូវបានគេដឹងថាតួឯកស្រីសម្ដែងដោយអ្នកនាង សុខ សោម៉ាវត្តី និងតួឯកប្រុសសម្ដែងដោយលោក ឡុង វីរៈយុទ្ធ ដែលក្នុងរឿងមានឈ្មោះ ភូ។
ពិតណាស់ បើនិយាយដល់តួឯកប្រុសលោក ឡុង វីរៈយុទ្ធ ដែលមហាជនតែងតែហៅថា ភូ នោះ ក្រោយបានសម្ដែងក្នុងរឿងភាគជាច្រើនកន្លងមក និងកំពុងទទួលបានភាពជោគជ័យក្នុងវិស័យសិល្បៈ ស្រាប់តែតារារូបនេះ បាត់មុខពីវិថីសិល្បៈឈឹង ដោយមិនបានផ្ដល់ព័ត៌មានឲ្យហ្វេនបានដឹងឡើយ។ ជាមួយគ្នានេះដែរ បើទោះបីអតីតារារូបនេះ លែងបង្ហាញមុខក្នុងខ្សែភាពយន្តនានាអស់ជាច្រើនឆ្នាំ ក៏នៅមានអ្នកគាំទ្រជាច្រើនចង់ដឹងឮពីសុខទុក្ខ និងការរស់នៅជីវិតឯកជនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ស្របពេលហ្វេនផេកតារាខ្មែរមួយ បានបង្ហោះរកតារាសម្ដែងលោក ឡុង វីរៈយុទ្ធ ហៅ ភូ ចំនួន២លើក អមជាមួយការនឹករលឹកស្នាដៃសម្ដែងរបស់តារារូបនេះរួច ស្រាប់តែមានគណនីហ្វេសប៊ុកមួយ បានបញ្ជាក់ថា តារារូបនេះបានរៀបការរួច និងកំពុងបើកជំនួញរកស៊ីផងដែរ។ ដោយគេដឹងទៀតថា គណនីមួយនោះជាភរិយាអតីតតារាម្ដែងរូបនេះផ្ទាល់តែម្ដង។ បើក្រឡេកទៅមើល ជីវិតក្រោយរៀបការ គេឃើញតារារូបនេះ ពិតជាបង្ហាញភាពស្និទ្ធស្នាលជាមួយភរិយាជាញឹកញាប់ មើលទៅពិតជាផ្អែមល្ហែម និងមានក្ដីសុខខ្លាំងតែម្ដង។
គួរបញ្ជាក់ផងដែរថា ភរិយាអតីតតួឯកប្រុសក្នុងរឿង«ភូមិខ្ញុំស្រស់ឆើតឆាយ» បាននិយាយលើកឡើងពាក្យមួុយឃ្លាថា បន្ទាប់ពីចប់កូវីដ អ្នកនាងនឹងឲ្យស្វាមីចូលសិល្បៈវិញ បើសិនជាអ្នកគាំទ្រនៅតែស្រលាញ់ចូលចិត្តស្នាដៃសម្ដែងរបស់ស្វាមីខ្លួន៕
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]