បរទេស៖ នៅឯការប្រគំតន្ត្រីនៅឯពហុកីឡដ្ឋាន Mercedes Benz ក្នុងទីក្រុងអាត្លង់តាកាលពីល្ងាចថ្ងៃទី ២២ ខែកក្កដា តារាចម្រៀងរ៉េបសេដ្ឋីពាន់លានដុល្លារលោក Kanye West បានធ្វើការប្រគុំតន្រី្ត យ៉ាងធំសម្បើមជាមួយការចូលទស្សនារាប់ពាន់នាក់។
អ្វីដែលគួរឲ្យពិសេសជាងនេះទៅទៀត គេត្រូវបានគេចាប់អារម្មណ៍តារាប្រុសរូបនេះយ៉ាងខ្លាំង ខណៈពេលកំពុងសម្តែងបទចម្រៀងដែលមានចំណងជើងថា «Love Unconditionally» ដែលជាបទចំរៀងថ្មីនៅលើអាល់ប៊ុម ដែលនឹងត្រូវចេញផ្សាយនាពេលខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសារព័ត៌មាន Mailonline បានឲ្យដឹងថាកំពុងតែច្រៀងបទចម្រៀង រហូតដល់ត្រង់ឃ្លា «I'm losing my family» ត្រូវបានអ្នកទស្សនាភ្ញាក់ផ្អើលជាខ្លាំង ដែលគេបានឲ្យដឹងថា តារាប្រុសរូបនេះ បានស្រក់ទឹកភ្នែកហើយលុតជង្គង់នៅលើដី ដែលធ្វើឲ្យគេមានការរំជួលចិត្តជាខ្លាំង ប្រហែលជាលោកនៅនឹកអាល័យជាមួយអតីតភរិយា នាង Kim Kardashian។
យ៉ាងណាមិញ ចាប់តាំងពីការលែងលះកាលពីដើមឆ្នាំនេះតារាប្រុសវ័យ ៤៤ឆ្នាំរូបនេះ មិនដែលចែករំលែករឿងរ៉ាវ នៃអាពាហ៍ពិពាហ៍របស់លោកឡើយ។ លោកតែងតែរក្សាភាពស្ងប់ស្ងាត់ជានិច្ច តែទោះជាយ៉ាងណា នេះជាលើកទៅមួយហើយ ដែលលោក បានបង្ហាញពីភាពសោកសៅជាសារធារណៈ អំពីជីវិតគូដែលបែកបាក់របស់លោកដូច្នេះដែរ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]