ថៃ៖ តាមការប្រកាសរបស់ក្រសួងសុខាភិបាលថៃបានឱ្យដឹងថា មានស្ត្រីជនជាតិថៃជាគ្រូបង្រៀនមួយរូប មានឈ្មោះថា Phongsaphak Satthasophon អាយុ៣៩ ឆ្នាំ ដែលបានទទួលចាក់វ៉ាក់សាំងចម្រុះ Sinovac បញ្ចូលជាមួយ AstraZeneca បានស្លាប់បាត់បង់ជីវិត ដោយសារតែបញ្ហាហើមខួរក្បាល ប៉ុន្តែយ៉ាងណា គេមិនទាន់បញ្ជាក់នៅឡើយថាតើ វាពាក់ព័ន្ធជាមួយនឹងការចាក់វ៉ាក់សាំងចម្រុះឬយ៉ាងណានោះទេ។
លោកវេជ្ជបណ្ឌិត Chawetsan Namwat ជាប្រធានទទួលបន្ទុកផ្នែកគ្រប់គ្រងជំងឺឆ្លង និងសុខភាពអាសន្ន បានឱ្យដឹងនៅថ្ងៃសុក្រនេះ ថា ស្ត្រីដែលរស់នៅខេត្ត Prachuap Khiri Khan បានទទួលចាក់វ៉ាក់សាំង Sinovac ជាលើកដំបូង និងលើកទី២ ទទួលចាក់វ៉ាក់សាំង AstraZeneca។ ស្ត្រីរូបនេះ បានស្លាប់នៅថ្ងៃអង្គារ បន្ទាប់ពីចាក់វ៉ាក់លើកទី២ បានរយៈពេលមួយថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត Chawetsan បានមានប្រសាសន៍ថា អ្នកជំនាញនឹងពិចារណាលើការធ្វើកោសល្យវិច័យរួមជាមួយភ័ស្តុតាងផ្សេងទៀតរួមទាំងលក្ខខណ្ឌមុនពេលធ្វើការសន្និដ្ឋានថាតើការស្លាប់ មានការពាក់ព័ន្ធជាមួយការចាក់វ៉ាក់សាំងចម្រុះឬយ៉ាងណា។
យោងតាមរបាយការណ៍មុន ៗ បានអោយដឹងថា អ្នកគ្រូ Phongsaphak Satthasophon ត្រូវបានគេប្រទះឃើញដេកស្លាប់នៅផ្ទះនៅស្រុកមួងខេត្តប្រាជ្ជីគីរីខនកាលពីល្ងាចថ្ងៃអង្គារ។ នាងមានជំងឺលើសឈាមហើយបានទទួលថ្នាំ AstraZeneca ជាការចាក់លើកទី ២ នៅមន្ទីរពេទ្យ Prachuapkhirikhan កាលពីថ្ងៃច័ន្ទ។ ការចាក់វ៉ាក់សាំងស៊ីណូវាក់ដំបូងបង្អស់ត្រូវបានអនុវត្តនៅថ្ងៃទី ២៨ ខែមិថុនា។
គួរជម្រាបថា មុនពេលស្លាប់ ស្ត្រីរងគ្រោះមានអាការៈឈឺក្បាលនិងគ្រុនក្តៅ កាលពីថ្ងៃច័ន្ទ។ នាងបានក្អួតជាច្រើនដងនៅថ្ងៃអង្គារ៕
ប្រភព៖ BBC
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]