ភ្នំពេញ: ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលផ្លូវការ និងផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche នៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌល Porsche ភ្នំពេញ ថ្មី ដែលឥឡូវនេះស្ថិតនៅជាប់និងសាលាអន្តរជាតិភ្នំពេញ (ISPP) នៅតាមបណ្តោយមហាវិថីឧកញ៉ាហ៊ុននាង កែងនិងមហាវិថីសម្តេចហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុង និងផ្លូវឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិថ្មី។

ក្នុងអំឡុងពេលនៃការដាក់សម្ភោធ តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Porsche កម្ពុជា នៅថ្ងៃសុក្រទី ២៣ ខែកក្កដាឆ្នាំ ២០២១កន្លងទៅនេះ លោកស្រី ស្រស់ ចរិយា អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនព្រីស៊ីហ្សិនខាស៍ (ខេមបូឌា) លីមីធីត បានប្រាប់អំពីប្រវត្តិសង្ខេបរបស់ Porsche នៅក្នុងប្រទេសកម្ពុជា និងព្រឹត្តិការណ៍ដ៏សំខាន់ៗរបស់ Porsche ដល់ទស្សនិកជន ដែល ក្រុមហ៊ុន Porsche បានចុះឈ្មោះជាផ្លូវការក្នុងឆ្នាំ ២០១៣ ហើយបានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៤ ដែលមកទល់ពេលនេះ ក្រុមហ៊ុនបានធ្វើអាជីវកម្មអស់រយៈពេលជិត ៨ ឆ្នាំមកហើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងអ្នកស្រលាញ់រថយន្ត Porsche នៅទូទាំងប្រទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Porsche កម្ពុជា សម្ពោធទីតាំងថ្មីជាផ្លូវការ

ខ្សែវីដេអូនេះ បានបង្ហាញនូវទីតាំងថ្មីដ៏ស្រស់ស្អាត រួមទាំងអាគារតាំងបង្ហាញថ្មីដែលបំពាក់ទៅដោយរថយន្ត Porsche ម៉ូដែលថ្មីៗ កន្លែងដែលអតិថិជនអាចសាងសង់រថយន្ត Porsche ដែលអតិថិជនស្រលាញ់ និងស្រម៉ៃចង់បាន​ និងកន្លែងអង្គុយរង់ចាំរបស់អតិថិជន។ បន្ថែមពីលើនេះទៀតទីតាំង Porsche Driver’s Selection និង Porsche Tequipment ក៏មានដាក់តាំងនូវទំនិញនិងសំភារៈ គ្រឿងបន្លាស់ថ្មីៗបំផុត កន្លែងផ្តល់ព័ត៌មានជូនអតិថិជនខាងផ្នែកសេវាកម្ម និង Direct Dialogue Bay កន្លែងជួសជុលរថយន្តដែលបានបំពាក់ ជាមួយឧបករណ៍ពិនិត្យរថយន្ត និងគ្រឿងបន្លាស់សមស្របទៅតាមស្តង់ដាររបស់ Porsche AG (អាល្លឺម៉ង់) ក៏ត្រូវបានបង្ហាញផងដែរ។

Porsche កម្ពុជា សម្ពោធទីតាំងថ្មីជាផ្លូវការ

លោក ឆយ ម៉េងលាង ប្រធានផ្នែកលក់នៃមជ្ឈមណ្ឌល Porsche ភ្នំពេញ បានមានប្រសាសន៍ថា៖ 

ប្រសាសន៍លោក ឆយ ម៉េងលាង

លោកក៏បានបន្ថែមផងដែរថា៖

  ប្រសាសន៍លោក ឆយ ម៉េងលាង
Porsche កម្ពុជា សម្ពោធទីតាំងថ្មីជាផ្លូវការ

ខណៈពេលដែលតំរូវការកំពុងកើនឡើងសេវាកម្មក្រោយការលក់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សារថយន្ត Porsche ។ ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំទៅលើរថយន្ត Porsche លោក Jan Weisser ប្រធានផ្នែកសេវាកម្មក្រោយការលក់ នៅមជ្ឈមណ្ឌល Porsche ភ្នំពេញ និងជាជនជាតិអាល្លឺម៉ង់ដែលបានចាប់ផ្តើមអាជីពរបស់គាត់តាំងពីនៅក្មេង ជាមួយនឹងក្រុមហ៊ុន Porsche នៅប្រទេសអាល្លឺម៉ង់ ហើយក្រោយមកបានផ្លាស់ទៅនៅមជ្ឈឹមបូព៌ា និងឌូបៃ រយៈពេល១១ឆ្នាំ ហើយបានចូលរួមជាមួយនឹងមជ្ឈមណ្ឌល Porsche ភ្នំពេញ ចាប់ពីឆ្នាំ​ ២០១៣ មក។

ចំណេះដឹង និងបទពិសោធន៍យ៉ាងជ្រាលជ្រៅរបស់គាត់ជាមួយនឹងក្រុមហ៊ុន Porsche បានធានាថាការងារថែទាំ និងជួសជុលទាំងអស់ត្រូវបានអនុវត្តស្របតាមស្តង់ដារ Porsche AG ដែលត្រូវបានអនុវត្តដោយអ្នកបច្ចេកទេសដែលទទួលបានការបណ្តុះបណ្តាល ឆ្លងកាត់កម្មវិធីវិញ្ញាបនប័ត្រជាសកល ដើម្បីផ្តល់សេវាកម្មដែលមានស្តង់ដារខ្ពស់ដល់អតិថិជន។ ដោយទទួលបានការគាំទ្រពី Porsche អាស៊ីប៉ាស៊ីហ្វិក ដែលជាការិយាល័យប្រចាំតំបន់ដែលមានទីតាំងនៅនៅប្រទេសសឹង្ហបុរី ក្រោមការគ្រប់គ្រងរបស់ Porsche AG  ផ្នែកសេវាកម្មក្រោយការលក់នៅប្រទេសកម្ពុជាអាចផ្តល់នូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដោយធ្វើឲ្យអតិថិជនមានទំនុកចិត្តមកលើការងាររបស់គាត់។

Porsche កម្ពុជា សម្ពោធទីតាំងថ្មីជាផ្លូវការ

ការបើកដំណើរការជាផ្លូវការនៃមជ្ឈមណ្ឌល Porsche ភ្នំពេញ ថ្មីក៏បានបង្ហាញនូវម៉ូដែល Porsche Panamera 4 Executive ស៊េរីថ្មីដល់សាធារណៈជនផងដែរ។ លក្ខណៈពិសេស និងជម្រើស options របស់វាត្រូវបានបង្ហាញដោយអ្នកជំនាញផ្នែកផលិតផលរបស់ Porsche កម្ពុជា ផងដែរ គឺលោក វ៉ា ភារុណ ដែលបានបង្ហាញពីការរចនាម៉ូដបែបស្ព័រផ្នែកខាងក្រៅ ពីខាងមុខដល់ខាងក្រោយ និងផ្នែកខាងក្នុងដ៏ប្រណីតនៃរថយន្តបែប Saloon ដែលទទួលបាននូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ដែលចង់មកទស្សនាដោយផ្ទាល់ដើម្បីទទួលបានបទពិសោធន៍។

Porsche កម្ពុជា សម្ពោធទីតាំងថ្មីជាផ្លូវការ

រថយន្ត Porsche Panamera 4 Executive ស៊េរីថ្មីនេះ បំពាក់ដោយម៉ាស៊ីន 2.9 litre turbo ភ្លោះ ដែលមាន៦ ស៊ីឡាំង កាងមុខ និងក្រោយរចនាបែបស្ព័រ ការបំពាក់តួយ៉ាន់ដែលមានច្រើនទំហំ និងជាពិសេសគឺការរចនាស្តុបក្រោយបែប LED ដែលតភ្ជាប់គ្នាពីស្តុបម្ខាងទៅម្ខាងទៀត និងចង្កូតរថយន្តដែលមានសភាពតូចស្រឡូន ដូចគ្នាទៅហ្នឹងម៉ូដែល 911 ជំនាន់ក្រោយ។​

មជ្ឈមណ្ឌល Porsche ភ្នំពេញ បានប្រកាសអំពីព្រឹត្តិការណ៍ Open House របស់ខ្លួនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែ កក្កដា ដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១។ អតិថិជនដែលចង់អញ្ជើញមកទស្សនាទីតាំងថ្មីនេះ និងទទួលយកបទពិសោធន៍ពីរថយន្តម៉ូដែលចុងក្រោយបំផុត ជាមួយនឹងការផ្តល់ជូនពិសេសក្នុងអំឡុងពេលព្រឹត្តិការណ៍នេះអាចធ្វើការណាត់ជួបនៅ https://fb.com/book/porschecambodiaofficial/ ដើម្បីធ្វើការកក់ទុកជាមុនជាមួយក្រុមការងារផ្នែកលក់របស់យើង (ដើម្បីធានាបាននូវការរក្សាគំលាត និងចៀសវាងការរីករាលដាលនៃជំងឺ Covid-19) ឬទាក់ទងមកលេខទូរស័ព្ទលេខ 012-901-911​សម្រាប់ព័ត៌មានបន្ថែម៕

សម្រាប់ការទស្សនាវីដេអូផ្សាយផ្ទាល់ សូមចូលទៅកាន់ទំព័រហ្វេសហ៊ុកផ្លូវការ ៖

វីដេអូ
Porsche កម្ពុជា សម្ពោធទីតាំងថ្មីជាផ្លូវការ
Porsche កម្ពុជា សម្ពោធទីតាំងថ្មីជាផ្លូវការ
Porsche កម្ពុជា សម្ពោធទីតាំងថ្មីជាផ្លូវការ
Porsche កម្ពុជា សម្ពោធទីតាំងថ្មីជាផ្លូវការ
Porsche កម្ពុជា សម្ពោធទីតាំងថ្មីជាផ្លូវការ
Porsche កម្ពុជា សម្ពោធទីតាំងថ្មីជាផ្លូវការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]