ភ្នំពេញ: កាលពីអាធាត្រម៉ោង១២ឈានចូលថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ នៅចំណុចកន្លែងសម្រាកព្យាបាលជំងឺកូវីត១៩ ស្ថិតនៅពហុកីឡាដ្ឋានជាតិ អូឡាំពិក មានអ្នកជំងឺកូវីត១៩ម្នាក់ត្រូវជាប្អូនស្រីបង្កើតកីឡាករប្រដាល់ អ៊ូច ធារិទ្ធ ឈ្មោះអ៊ូច រាជនី អាយុ១៦ឆ្នាំ ត្រូវបានជនដៃម្នាក់ចាប់អារក សម្លាប់តែមិនបានសម្រេច ខណៈដែលជនដៃដល់ ធ្វើសកម្មភាពអារក ប៉ុន្តែនាងបានយកដៃរងបណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរ និងត្រូវដេរ១០ថ្នេរនៅដៃ និង៦ថ្នេរនៅក។
យ៉ាងណាមិញ ក្រោយកើតហេតុការណ៍ដ៏តក់ស្លុតនេះមកលើប្អូនស្រីខ្លួន កីឡាករ អ៊ូច ធារិទ្ធ បានសម្តែងនូវការខូចចិត្តអាណិតអាសូរ ប្អូនស្រីយ៉ាងក្រៃលែង និងសំណូមពរដល់សមត្ថកិច្ចជួយរក យុត្តិធម៌ចាត់ការតាមផ្លូវច្បាប់ចំពោះជនដៃដល់ដែលបាន ធ្វើសកម្មភាពប៉ុនប៉ងឃាតកម្មមកលើប្អូនស្រីរបស់ខ្លួនឲ្យច្បាប់ជាអ្នកកាត់ទោសឲ្យខានតែបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្នជនល្មើសត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីសួរនាំនិងចាត់ការទៅតាមនីតិវិធីច្បាប់ជាធរមាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]