រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានសម្រេចដាក់ឱ្យប្រើប្រាស់អនុវត្តសេវាកក់សណ្ឋាគារចំនួន ២ រួម៖ សណ្ឋាគារសុខាភ្នំពេញ និង រ៉េស៊ីដង់ និងសណ្ឋាគារខដយ៉ាតម៉ារីយ៉ុតភ្នំពេញ។ ការសម្រេចបែបនេះ ធ្វើឡើងដើម្បីជួយសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និងអន្តជាតិ ដែលបានចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល។

ដោយឡែក ចំពោះអ្នកដំណើរដែលចង់ប្រើប្រាស់សេវានេះ ត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អ្នកដំណើរត្រូវជ្រើសរើសសណ្ឋាគារ និងធ្វើការកក់ដោយផ្ទាល់តាមរយៈគេហទំព័ររបស់សណ្ឋាគារ www.sokhahotels.com.kh/phnompenh/ ឬ www.courtyardphnompenh.com ហើយត្រូវកក់បន្ទប់ស្នាក់នៅឱ្យបានមុន ០២(ពីរ)ថ្ងៃ នៃការចេញដំណើរ

២. ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកដំណើរដែលបានកក់បន្ទប់ស្នាក់នៅសណ្ឋាគារ សុខាភ្នំពេញនិងរ៉េស៊ីដង់ ឬ សណ្ឋាគារខថយ៉ាដម៉ារីយ៉ុតភ្នំពេញ ត្រូវអនុវត្តដូចខាងក្រោម៖

  • បង្ហាញឯកសារចាំបាច់សម្រាប់ធ្វើដំណើរដូចករណីអ្នកដំណើរធម្មតា ឯកសារទាំងនោះ មានដូចជាទិដ្ឋាការដែលមានសុពលភាព និងចេញដោយស្ថានទូតកម្ពុជា ឬពីស្ថានកុងស៊ុល កម្ពុជានៃប្រទេសសាមី វិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាលដែល ទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសាមី បញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ ម៉ោង មុនពេលចេញដំណើរ និងលិខិតបញ្ជាក់លើការទិញសេវាធានារ៉ាប់រងសុខភាព ដែល តម្រូវឱ្យអ្នកធ្វើដំណើរបរទេសទិញសេវាធានារ៉ាប់រងសុខភាព (Health Insurance) សម្រាប់ ព្យាបាលជំងឺកូវីដ-១៩
  • បង្ហាញឯកសារថតចម្លងបញ្ជាក់ថាបានកក់បន្ទប់ស្នាក់នៅសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជូនដល់មន្ត្រីមានសមត្ថកិច្ច ក្នុងករណីអាជ្ញាធរមានសមត្ថកិច្ចរកឃើញថាអ្នកដំណើរនោះមានហានិភ័យខ្ពស់ អ្នកដំណើរត្រូវ តែសហការតាមការរៀបចំទីតាំងធ្វើចត្តាឡីស័ករបស់អាជ្ញាធរមានសមត្ថកិច្ច។ ដោយឡែកចំពោះ សេវាកក់សណ្ឋាគារដែលមិនអាចប្រើប្រាស់បាន នោះប្រាក់កក់ សណ្ឋាគារនឹងធ្វើការបង្វិលជូនភ្ញៀវវិញ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីប្រកាសព័ត៍មានលម្អិតដូចខាងក្រោម៖

ច្រកចេញអាកាសយាន្តភ្នំពេញអន្តរជាតិ
សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល
សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងសុខាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]